អភិធម្មបិដក ធម្មតណ្ញានទុក្ខសមុទយោតិកថា
ធម្មតណ្ញានទុក្ខសមុទយោតិកថា ធម្មតណ្ហា មិនមែនជាហេតុនាំឲ្យកើតទុក្ខទេឬ ។ អើ ។ រូបតណ្ហា មិនមែនជាហេតុនាំឲ្យកើតទុក្ខទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ធម្មតណ្ហា មិនមែនជាហេតុនាំឲ្យកើតទុក្ខទេ ។ អើ ។ សទ្ទតណ្ហា ។ បេ ។ គន្ធតណ្ហា រសតណ្ហា ។ បេ ។ ផោដ្ឋព្វតណ្ហា មិនមែនជាហេតុនាំឲ្យកើតទុក្ខ ទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ រូបតណ្ហា ជាហេតុនាំឲ្យកើតទុក្ខឬ ។ អើ ។ ធម្មតណ្ហា ជាហេតុនាំឲ្យកើតទុក្ខដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សទ្ទតណ្ហា ។ បេ ។ គន្ធតណ្ហា ។ បេ ។ រសតណ្ហា ។ បេ ។ ផោដ្ឋព្វតណ្ហា ជាហេតុ នាំឲ្យកើតទុក្ខឬ ។ អើ ។ ធម្មតណ្ហា ជាហេតុនាំឲ្យកើតទុក្ខដែរឬ ។ អ្នកមិន គួរពោលយ៉ាងនេះទេ ។ បេ ។ ធម្មតណ្ហា មិនមែនជាហេតុនាំឲ្យកើតទុក្ខទេឬ ។ អើ ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា តណ្ហា ជាហេតុនាំឲ្យកើតទុក្ខ ប្រសិនបើ ព្រះមានព្រះភាគទ្រង់ត្រាស់ថា តណ្ហា ជាហេតុនាំឲ្យ កើតទុក្ខដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ធម្មតណ្ហា មិនមែន ជាហេតុនាំឲ្យកើតទុក្ខទេ ។ ធម្មតណ្ហា មិនមែនជាហេតុនាំឲ្យកើតទុក្ខទេឬ ។ អើ ។ ក្រែង ព្រះមានព្រះភាគទ្រង់ត្រាស់ថា លោភៈ ជាហេតុនាំឲ្យកើតទុក្ខ ធម្មតណ្ហា ក៏ ជាលោភៈដែរឬ ។ អើ ។ ប្រសិនបើ ព្រះមានព្រះភាគទ្រង់ត្រាស់ថា លោភៈ ជាហេតុនាំឲ្យកើតទុក្ខ ធម្មតណ្ហា ក៏ជាលោភៈដែរ ម្នាលអ្នកដ៏ចម្រើន អ្នក មិនគួរពោលថា ធម្មតណ្ហា មិនមែនជាហេតុនាំឲ្យកើតទុក្ខទេ ។