ចុទ្ទសមវគ្គ អភិធម្មបិដក កុសលាកុសលប្បដិសន្ទហនកថា

ក្បាលទី 72 · ទំព័រ 342

កុសលមូល ទន្រ្ទានអកុសលមូលដែរឬ ។ អើ ។ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកណា ដើម្បីញ៉ាំងអកុសលឲ្យកើតឡើង ការំពឹង ។ បេ ។ ការតាំងចិត្តទុកនោះឯង ដើម្បីញ៉ាំងកុសលឲ្យកើតឡើងដែរឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ កុសលមូលទន្រ្ទានអកុសលមូលហើយ តែបុគ្គល មិនគួរនិយាយថា ការរំពឹង ។ បេ ។ ការតាំងចិត្តទុកណា ដើម្បីញ៉ាំងអកុសល ឲ្យកើតឡើង ការរំពឹង ។ បេ ។ ការតាំងចិត្តទុកនោះឯង ដើម្បីញ៉ាំងកុសលឲ្យ កើតឡើងទេឬ ។ អើ ។ កុសលរបស់បុគ្គល កាលមិនរំពឹង រមែងកើតឡើង ។ បេ ។ របស់បុគ្គល កាលមិនតាំងចិត្តទុក រមែងកើតឡើងឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ កុសលរបស់បុគ្គល កាលរំពឹង រមែងកើតឡើង ។ បេ ។ របស់បុគ្គល កាលតាំងចិត្តទុក រមែងកើតឡើងឬ ។ អើ ។ ប្រសិនបើ កុសលរបស់បុគ្គល កាលរំពឹង រមែងកើតឡើង ។ បេ ។ របស់បុគ្គល កាល តាំងចិត្តទុក រមែងកើតឡើង ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា កុសលមូល ទន្រ្ទានអកុសលមូលទេ ។ កុសលមូល ទន្រ្ទានអកុសលមូលដែរឬ ។ អើ ។ អកុសល របស់បុគ្គល កាលធ្វើទុកក្នុងចិត្ត ដោយមិនមែនជាឧបាយនៃប្រាជ្ញា រមែងកើតឡើង ឬ ។ អើ ។ កុសលរបស់បុគ្គល កាលធ្វើទុកក្នុងចិត្ត ដោយមិនមែន ជាឧបាយនៃប្រាជ្ញា រមែងកើតឡើងឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងកុសលរបស់បុគ្គល កាលធ្វើទុកក្នុងចិត្ត ដោយឧបាយនៃប្រាជ្ញាកើតឡើង ឬ ។ អើ ។ ប្រសិនបើ កុសលរបស់បុគ្គល កាលធ្វើទុកក្នុងចិត្ត ដោយ ឧបាយនៃប្រាជ្ញាកើតឡើង ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា កុសលមូល ទន្រ្ទានអកុសលមូលទេ ។