អភិធម្មបិដក សឡាយតនុប្បត្តិកថា
សឡាយតនៈ ( អាយតនៈ ៦ ) តាំងនៅក្នុងផ្ទៃមាតា មិន មុនមិនក្រោយឬ ។ អើ ។ សត្វមានអវ័យវៈតូចធំសព្វគ្រប់ មានឥន្ទ្រិយមិន ថោកទាប ចុះកាន់ផ្ទៃមាតាឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ចក្ខាយតនៈ តាំងនៅដោយបដិសន្ធិចិត្ត ដែលកំពុងស្វែងរក កំណើតឬ ។ អើ ។ ដៃទាំងឡាយតាំងនៅ ជើងទាំងឡាយតាំងនៅ ក្បាល តាំងនៅ ត្រចៀកតាំងនៅ ច្រមុះតាំងនៅ មាត់តាំងនៅ ធ្មេញទាំងឡាយតាំង នៅដោយបដិសន្ធិចិត្ត ដែលកំពុងស្វែងរកកំណើតដែរឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ សោតាយតនៈ ។ បេ ។ ឃានាយតនៈ ។ បេ ។ ជិវ្ហាយតនៈ តាំងនៅដោយបដិសន្ធិចិត្តដែលកំពុងស្វែងរកកំណើតដែរឬ ។ អើ ។ ដៃទាំងឡាយ តាំងនៅ ជើងទាំងឡាយតាំងនៅ ក្បាលតាំងនៅ ត្រចៀកតាំងនៅ ច្រមុះតាំងនៅ មាត់តាំងនៅ ធ្មេញទាំងឡាយ តាំងនៅដោយបដិសន្ធិចិត្ត ដែលកំពុងស្វែងរកកំណើតដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ចក្ខាយតនៈ កើតឡើងជាខាងក្រោយនៃសត្វនៅក្នុងផ្ទៃមាតា សត្វធ្វើកម្មដើម្បីបានចំពោះនូវចក្ខុ ក្នុងផ្ទៃមាតាឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ សោតាយតនៈ ។ បេ ។ ឃានាយតនៈ ។ បេ ។ ជិវ្ហាយតនៈ កើតឡើងជាខាងក្រោយនៃសត្វដែលនៅក្នុងផ្ទៃមាតាឬ ។ អើ ។ សត្វ ធ្វើកម្មដើម្បីបានចំពោះនូវអណ្តាតក្នុងផ្ទៃមាតាឬ ។ អ្នកមិនគួរពោលយ៉ាងនេះ ទេ ។ បេ ។ សក់ រោម ក្រចក ធ្មេញ ឆ្អឹង កើតឡីងជាខាងក្រោយនៃសត្វ ដែលនៅក្នុងផ្ទៃមាតាឬ ។ អើ ។ សត្វធ្វើកម្មដើម្បីបានចំពោះនូវឆ្អឹងក្នុងផ្ទៃមាតា ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។