អភិធម្មបិដក អនន្តរប្បច្ចយកថា

ក្បាលទី 72 · ទំព័រ 352

សោតវិញ្ញាណ កើតជាលំដាប់នៃចក្ខុវិញ្ញាណឬ ។ អើ ។ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកណា ដើម្បីញ៉ាំងចក្ខុវិញ្ញាណឲ្យកើតឡើង ការរំពឹង ។ បេ ។ ការតាំងចិត្តទុកនោះឯង ដើម្បីញ៉ាំងសោតវិញ្ញាណឲ្យកើតឡើង ដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សោតវិញ្ញាណ កើតឡើង ជាលំដាប់នៃចក្ខុវិញ្ញាណឬ ។ អ្នកមិនគួរនិយាយថា ការរំពឹង ។ បេ ។ ការតាំងចិត្តទុកណា ដើម្បីញ៉ាំងចក្ខុវិញ្ញាណឲ្យកើតឡើង ការរំពឹង ។ បេ ។ ការតាំង ចិត្តទុកនោះឯង ដើម្បីញ៉ាំងសោតវិញ្ញាណ ឲ្យកើតឡើងដែរឬ ។ អើ ។ សោតវិញ្ញាណរបស់បុគ្គល កាលមិនរំពឹង កើតឡើង ។ បេ ។ របស់បុគ្គល កាលមិនបានតាំងចិត្តទុក កើតឡើងឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងសោតវិញ្ញាណរបស់បុគ្គល កាលរំពឹង កើតឡើង ។ បេ ។ របស់បុគ្គល កាលតាំងចិត្តទុក កើតឡើងឬ ។ អើ ។ ប្រសិនបើ សោតវិញ្ញាណរបស់ បុគ្គល កាលរំពឹង កើតឡើង ។ បេ ។ របស់បុគ្គល កាលតាំងចិត្តទុក កើតឡើង ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សោតវិញ្ញាណ កើតជាលំដាប់ នៃចក្ខុវិញ្ញាណទេ ។ សោតវិញ្ញាណ កើតជាលំដាប់នៃចក្ខុវិញ្ញាណឬ ។ អើ ។ ចក្ខុវិញ្ញាណរបស់បុគ្គល កាលធ្វើទុកក្នុងចិត្ត នូវរូបនិមិត្ត ( និមិត្តរបស់រូប ) កើតឡើងឬ ។ អើ ។ សោតវិញ្ញាណរបស់បុគ្គល កាលធ្វើទុកក្នុងចិត្តនូវរូប- និមិត្ត កើតឡើងឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ចក្ខុវិញ្ញាណ មានរូបជាអារម្មណ៍តែម្យ៉ាង មិនមានវត្ថុដទៃជា អារម្មណ៍ទេឬ ។ អើ ។ សោតវិញ្ញាណ មានរូបជាអារម្មណ៍តែម្យ៉ាង មិនមាន វត្ថុដទៃជាអារម្មណ៍ទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យចក្ខុ និងរូបឬ ។ អើ ។ សោតវិញ្ញាណ កើតឡើង ព្រោះអាស្រ័យចក្ខុ និងរ