អដ្ឋកថាអនន្តរប្បច្ចយកថា
ឥឡូវនេះ នឹងពណ៌នាអំពីអនន្តរប្បច្ច័យដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ ឧត្តរាបថកៈទាំងឡាយថា វិញ្ញាណទាំងនេះ កើតជាប់តគ្នានិងគ្នា មិនមានអ្វី រារាំង ព្រោះឃើញការប្រែប្រួលដោយរហ័ស ក្នុងការឃើញរូប និងការស្តាប់ សំឡេងជាដើម ក្នុងការរាំ និងការច្រៀងជាដើម ពាក្យសួររបស់សកវាទីថា ចក្ខុវិញ្ញាណស្ស សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យ របស់បរវាទី ។ សកវាទីពោលពាក្យថា សោតវិញ្ញាណំ រូបរម្មណំ យេវ ដើម្បីចោទសួរថា បើសោតវិញ្ញាណ គប្បីកើតក្នុងលំដាប់នៃចក្ខុវិញ្ញាណ សោត សោតវិញ្ញាណនោះ ក៏គប្បីមានរូបជាអារម្មណ៍ ដូចវិបាកមនោធាតុ ( សម្បដិច្ចន្នចិត្ត ) ។ ក្នុងបញ្ញាទាំងឡាយថា ចក្ខុញ្ច បដិច្ច រូបេ ច ឧប្បជ្ជតិ សោតវិញ្ញាណំ បរវាទីឆ្លើយបដិសេធ ព្រោះមិនមានក្នុងព្រះសូត្រ តែកាលកំណត់ដល់ការកើតឡើង ក្នុងលំដាប់ជាប់តគ្នា ទើបឆ្លើយទទួល ដោយអំណាចនៃលទ្ធិ ។ បទថា តញ្ញេវ ចក្ខុវិញ្ញាណំ តំ សោតវិញ្ញាណំ សេចក្តីថា សកវាទីសួរថា ការកើតជាប់តគ្នារបស់បឋមជវ័ន និងទុតិយជវ័ន នោះឯង រមែងប្រព្រឹត្តទៅ ព្រោះជាមនោវិញ្ញាណ យ៉ាងណា ចក្ខុវិញ្ញាណ និងសោតវិញ្ញាណទាំងពីរនោះ ក៏យ៉ាងនោះ តាមលទ្ធិរបស់អ្នកបែបនោះឬ ។ គប្បីជ្រាបអត្ថក្នុងវារៈទាំងពួងដោយន័យនេះ ។ បទថា នច្ចតិ គាយតិ ជាដើម រមែងសម្តែងដល់ការកើត ផ្សំគ្នានៃវិញ្ញាណ ព្រោះការផ្លាស់ប្តូរទៅដោយរហ័ស ព្រោះការប្រជុំនៃអារម្មណ៍ តែមិនមែនសម្តែងដល់ភាពដែលចក្ខុវិញ្ញាណនោះ ជាអនន្តរប្បច្ច័យ ព្រោះ ហេតុនោះ ទើបសេចក្តីនេះ មិនមែនជាគោលអាង ជាអនន្តរប្បច្ច័យដល់ សោតវិញ្ញាណ ដូច្នេះ ។