អភិធម្មបិដក អរិយរូបកថា
អរិយរូប អាស្រ័យមហាភូតរូបដែរឬ ។ អើ ។ អរិយរូប ជាកុសលឬ ។ អើ ។ មហាភូត ជាកុសលដែរឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ មហាភូតជាអព្យាក្រឹតឬ ។ អើ ។ អរិយរូបជាអព្យាក្រឹតឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អរិយរូប អាស្រ័យមហាភូតរូបដែរឬ ។ អើ ។ អរិយរូប មិនមានអាសវៈ មិនមានប្រយោជន៍ដល់សញ្ញោជនៈ ដែល គន្ថៈមិនគប្បីដោតក្រង ដែលឱឃៈមិនគប្បីប្រព្រឹត្តកន្លង ដែលយោគៈមិនគប្បី ប្រព្រឹត្តកន្លង មិនជាប្រយោជន៍ដល់នីវរណៈ ដែលបរាមាសៈមិនគប្បីស្ទាប អង្អែល មិនជាប្រយោជន៍ដល់ឧបាទាន មិនគួរដល់សេចក្តីសៅហ្មងទេឬ ។ អើ ។ មហាភូតរូប មិនមានអាសវៈ ។ បេ ។ មិនគួរដល់សេចក្តីសៅហ្មងទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ មហាភូតរូប ប្រកបដោយអាសវៈ ជា ប្រយោជន៍ដល់សញ្ញោជនៈ ។ បេ ។ គួរដល់សេចក្តីសៅហ្មងដែរឬ ។ អើ ។ អរិយរូប ប្រកបដោយអាសវៈ ជាប្រយោជន៍ដល់សញ្ញោជនៈ ។ បេ ។ គួរ ដល់សេចក្តីសៅហ្មងដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលមិនគួរនិយាយថា អរិយរូប អាស្រ័យមហាភូតទេឬ ។ អើ ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ រូបណានី មួយ គឺជាមហាភូតរូបទាំង ៤ និងរូបដែលអាស្រ័យនូវមហាភូតរូបទាំង ៤ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ ។ អើ ។ ព្រោះហេតុនោះ អរិយរូប អាស្រ័យ មហាភូតរូបដែរ ។