អភិធម្មបិដក អញ្ញអនុសយោតិកថា

ក្បាលទី 72 · ទំព័រ 361

កាមរាគានុស័យដទៃ កាមរាគបរិយុដ្ឋានដទៃឬ ។ អើ ។ កាមរាគៈដទៃ កាមរាគបរិយុដ្ឋានដទៃដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះ ទេ ។ បេ ។ កាមរាគៈនោះឯង គឺកាមរាគបរិយុដ្ឋាននោះឬ ។ អើ ។ កាមរាគានុស័យនោះឯង គឺកាមរាគបរិយុដ្ឋាននោះដែរឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ បដិឃានុស័យដទៃ បដិឃបរិយុដ្ឋានដទៃឬ ។ អើ ។ បដិឃៈដទៃ បដិឃបរិយុដ្ឋានដទៃដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បដិឃៈនោះឯង គឺបដិឃបរិយុដ្ឋាននោះឬ ។ អើ ។ បដិឃានុស័យនោះឯង គឺបដិឃបរិយុដ្ឋាននោះដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ មានានុស័យដទៃ មានបរិយុដ្ឋានដទៃឬ ។ អើ ។ មានះ ដទៃ មានបរិយុដ្ឋានដទៃដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ មានះ នោះឯង គឺមានបរិយុដ្ឋាននោះឬ ។ អើ ។ មានានុស័យនោះឯង គឺមានបរិយុដ្ឋាននោះដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ទិដ្ឋានុស័យដទៃ ទិដ្ឋិបរិយុដ្ឋានៈដទៃឬ ។ អើ ។ ទិដ្ឋិដទៃ ទិដ្ឋិបរិយុដ្ឋានៈដទៃដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ទិដ្ឋិនោះឯង គឺទិដ្ឋិបរិយុដ្ឋានៈនោះឬ ។ អើ ។ ទិដ្ឋានុស័យនោះឯង គឺទិដ្ឋិបរិយុដ្ឋានៈនោះ ដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ វិចិកិច្ឆានុស័យដទៃ វិចិកិច្ឆាបរិយុដ្ឋានដទៃឬ ។ អើ ។ វិចិកិច្ឆាដទៃ វិចិកិច្ឆាបរិយុដ្ឋានដទៃដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ វិចិកិច្ឆានោះឯង គឺវិចិកិច្ឆាបរិយុដ្ឋាននោះឬ ។ អើ ។ វិចិកិច្ឆានុស័យនោះឯង គឺវិចិកិច្ឆាបរិយុដ្ឋាននោះដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ បេ ។