អភិធម្មបិដក បរិយុដ្ឋានចិត្តវិប្បយុត្តន្តិកថា

ក្បាលទី 72 · ទំព័រ 365

បរិយុដ្ឋានចិត្តវិប្បយុត្តន្តិកថា បរិយុដ្ឋាន ( ការរួបរឹតនៃកិលេស ) ប្រាសចាកចិត្តឬ ។ អើ ។ រូប និព្វាន ចក្ខាយតនៈ ។ បេ ។ ផោដ្ឋព្វាយតនៈ ( ប្រាសចាកចិត្ត ) ដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បរិយុដ្ឋានប្រាសចាកចិត្តឬ ។ អើ ។ ចិត្ត ប្រកបដោយរាគៈ ចិត្តប្រកបដោយទោសៈ ចិត្តប្រកបដោយមោហៈ ។ បេ ។ ចិត្តជាអកុសល ចិត្តសៅហ្មង មិនមានទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះ ទេ ។ បេ ។ ក្រែងចិត្តប្រកបដោយរាគៈ ចិត្តប្រកបដោយទោសៈ ចិត្តប្រកបដោយ មោហៈ ។ បេ ។ ចិត្តជាអកុសល ចិត្តសៅហ្មង មានដែរឬ ។ អើ ។ ប្រសិនបើ ចិត្តប្រកបដោយរាគៈ ចិត្តប្រកបដោយទោសៈ ចិត្តប្រកបដោយ មោហៈ ។ បេ ។ ចិត្តជាអកុសល ចិត្តសៅហ្មង មាន ម្នាលអ្នកដ៏ចម្រើន អ្នក មិនគួរពោលថា បរិយុដ្ឋានប្រាសចាកចិត្តទេ ។ ប ។