អដ្ឋកថាបរិយុដ្ឋានចិត្តវិប្បយុត្តន្តិកថា

ក្បាលទី 72 · ទំព័រ 366

បរិយុដ្ឋានចិត្តវិប្បយុត្តន្តិកថា ឥឡូវនេះ នឹងពណ៌នាអំពីបរិយុដ្ឋានក្កិលេស មិនប្រកប ជាមួយចិត្តដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិនៃនិកាយអន្ធកៈ ទាំងឡាយថា ព្រោះកិលេសទាំងឡាយ មានរាគៈជាដើម កើតឡើង សូម្បី ដល់បុគ្គលមនសិការដោយភាពជារបស់មិនទៀងជាដើម ដូចពាក្យដែលព្រះមាន ព្រះភាគទ្រង់ត្រាស់ ( ក្នុងសំយុត្តនិកាយ សឡាយតនវគ្គ ) ថា បពិត្រ ព្រះភារទ្វាជៈដ៏ចម្រើន ជួនកាល យើងខ្ញុំគិតថា នឹងធ្វើទុកក្នុងចិត្តថា អារម្មណ៍ មិនល្អ ក៏ប្រែក្លាយទៅជាអារម្មណ៍ល្អវិញក៏បាន ដូច្នេះ ព្រោះហេតុនោះ ទើប បរិយុដ្ឋានក្កិលេស មិនប្រកបជាមួយចិត្ត ដូច្នេះ ។ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ ពាក្យ ដ៏សេសក្នុងទីនេះ មានអត្ថងាយយល់ហើយ ព្រោះមានន័យដូចពោលមកហើយ ខាងដើមនោះឯង ។ អដ្ឋកថាប ។