អភិធម្មបិដក បរិយាបន្ថកថា
រូបរាគៈ ដេកតាមរូបធាតុ រាប់បញ្ចូលក្នុងរូបធាតុឬ ។ អើ ។ ការស្វែងរកសមាបត្តិក ារស្វែងរកកំណើត ការនៅជាសុខ ក្នុងបច្ចុប្បន្ន ប្រព្រឹត្តទៅជាមួយគ្នា កើតជាមួយគ្នា ច្រឡំគ្នា ប្រកបព្រម មានកំណើតជាមួយ គ្នា រលត់ជាមួយគ្នា មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ដោយ ចិត្តដែលស្វែងរកសមាបត្តិ ចិត្តដែលស្វែងរកកំណើត ចិត្តដែលនៅជាសុខ ក្នុងបច្ចុប្បន្នឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងការមិនស្វែងរក សមាបត្តិ ការមិនស្វែងរកកំណើត ការមិននៅជាសុខ ក្នុងបច្ចុប្បន្ន ប្រព្រឹត្ត ទៅជាមួយគ្នា កើតជាមួយគ្នា ច្រឡំគ្នា ប្រកបព្រម មានកំណើតជាមួយគ្នា រលត់ជាមួយគ្នា មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ដោយចិត្តដែល មិនស្វែងរកសមាបត្តិ ចិត្តដែលមិនស្វែងរកកំណើត ចិត្តដែលមិននៅជាសុខ ក្នុងបច្ចុប្បន្នទេឬ ។ អើ ។ ប្រសិនបើ ការមិនស្វែងរកសមាបត្តិ ការមិន ស្វែងរកកំណើត ការមិននៅជាសុខ ក្នុងបច្ចុប្បន ។ បេ ។ មានអារម្មណ៍ជាមួយ គ្នា ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូបរាគៈ ដេកតាមរូបធាតុ រាប់បញ្ចូលក្នុងរូបធាតុទេ ។ បេ ។ រូបរាគៈ ដេកតាមរូបធាតុ រាប់បញ្ចូលក្នុងរូបធាតុឬ ។ អើ ។ សទ្ទរាគៈដេកតាមសទ្ទធាតុ រាប់បញ្ចូលក្នុងសទ្ទធាតុដែរឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ រូបរាគៈដេកតាមរូបធាតុ រាប់បញ្ចូលក្នុងរូបធាតុឬ ។ អើ ។ គន្ធរាគៈ ។ បេ ។ រសរាគៈ ។ បេ ។ ផោដ្ឋព្វរាគៈ ( ដែលប៉ះពាល់ត្រូវ ) ដេកតាមផោដ្ឋព្វធាតុ រាប់បញ្ចូលក្នុងផោដ្ឋព្វធាតុដែរឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។