អភិធម្មបិដក អព្យាកតកថា
ទិដ្ឋិ ជាអព្យាក្រឹតឬ ។ អើ ។ វិបាក និងអព្យាក្រឹត កិរិយានិ ងអព្យាក្រឹត រូប និព្វាន ចក្ខាយតនៈ ។ បេ ។ ផោដ្ឋព្វាយតនៈ ( ជាអព្យាក្រឹត ) ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ទិដ្ឋិជាអព្យាក្រឹតឬ ។ អើ ។ ផស្សៈ ប្រកបដោយទិដ្ឋិ ជាអព្យាក្រឹតដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ទិដ្ឋិ ជាអព្យាក្រឹតឬ ។ អើ ។ វេទនាប្រកបដោយទិដ្ឋិ ។ បេ ។ សញ្ញា ។ បេ ។ ចេតនា ។ បេ ។ ចិត្ត ( ប្រកបដោយទិដ្ឋិ ) ជាអព្យាក្រឹតដែរឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ ផស្សៈ ប្រកបដោយទិដ្ឋិ ជាអកុសលឬ ។ អើ ។ ទិដ្ឋិ ជា អកុសលដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ វេទនាប្រកបដោយ ទិដ្ឋិ ។ បេ ។ សញ្ញា ចេតនា ចិត្ត ( ប្រកបដោយទិដ្ឋិ ) ជាអកុសលដែរឬ ។ អើ ។ ទិដ្ឋិ ជាអកុសលដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ទិដ្ឋិ ជាអព្យាក្រឹតឬ ។ អើ ។ ទិដ្ឋិ មិនមានផល មិនមានវិបាក ទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងទិដ្ឋិប្រកបដោយផល ប្រកបដោយវិបាកដែរឬ ។ អើ ។ ប្រសិនបើ ទិដ្ឋិប្រកបដោយផល ប្រកបដោយ វិបាកដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ទិដ្ឋិជាអព្យាក្រឹតទេ ។ ទិដ្ឋិ ជាអព្យាក្រឹតឬ ។ អើ ។ ក្រែងព្រះមានព្រះភាគទ្រង់ ត្រាស់ថា ទោសទាំងឡាយ មានមិច្ឆាទិដ្ឋិដ៏ក្រៃលែងឬ ។ អើ ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ទោសទាំងឡាយ មានមិច្ឆាទិដ្ឋិដ៏ក្រៃលែង ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ទិដ្ឋិ ជាអព្យាក្រឹតទេ ។