អដ្ឋកថាអព្យាកតកថា
ក្បាលទី 72 · ទំព័រ 376
ឥឡូវនេះ នឹងពណ៌នាអំពីអព្យាកតដូចតទៅក្នុង រឿងនោះ អព្យាកត មាន ៤ គឺវិបាក កិរិយា រូប និងនិព្វាន ហៅថា អព្យាគត ព្រោះភាពជាធម៌មិនឲ្យផល ( វិបាក ) ។ ទិដ្ឋិ ដែលព្រះមាន ព្រះភាគទ្រង់មិនព្យាករ ព្រោះមិនត្រាស់ដោយភាវៈទៀងជាដើមថា ម្នាល វច្ឆៈ ពាក្យនេះ តថាគតមិនបានព្យាករថា លោកទៀង ដូច្នេះទេ ដូច្នេះ ជន ទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយអន្ធកៈ និងនិកាយឧត្តរាបថកៈ ទាំងឡាយថា ទិដ្ឋិ ជាអព្យាកត ហាក់ដូចជាអព្យាកតដំបូង គឺវិបាក អព្យាកត ព្រោះមិនកាន់យកវិភាគនេះ ដូច្នេះ ។ ពាក្យសួររបស់សកវាទីថា ទិដ្ឋិគតំ អព្យាកតំ ក៏ដើម្បីសម្តែងវិភាគនោះ ដល់ជនទាំងនោះ ។ ពាក្យ ឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ ពាក្យដ៏សេសក្នុងទីនេះ គប្បីជ្រាបតាម ព្រះបាលីនោះឯង ។