អភិធម្មបិដក អបរិយាបន្ថកថា
ក្បាលទី 72 · ទំព័រ 377
ទិដ្ឋិ ជាអបរិយាបន្នឬ ។ អើ ។ មគ្គ ផល និព្វាន សោតាបត្តិមគ្គ សោតាបត្តិផល សកទាគាមិមគ្គ សកទាគាមិផល អនាគាមិមគ្គ អនាគាមិផល អរហន្តមគ្គ អរហន្តផល សតិប្បដ្ឋាន សម្មប្បធាន ឥទ្ធិបាទ ឥន្ទ្រិយ ពល ពោជ្ឈង្គ ( ជាអបរិយាបន្ន ) ឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ បេ ។ បុគ្គលមិនគួរនិយាយថា ទិដ្ឋិ ជាអបរិយបន្នទេឬ ។ អើ ។ គួរពោលថា បុថុជ្ជន ជាអ្នកប្រាសចាកតម្រេក ក្នុងកាមទាំងឡាយដែរឬ ។ អើ ។ គួរពោលថា បុគ្គលប្រាសចាកទិដ្ឋិដែរឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ ព្រោះហេតុនោះ ទិដ្ឋិ ជាអបរិយាបន្ន ។ ឧទ្ទាននៃចុទ្ទសមវគ្គនោះ គឺ និយាយអំពីកុសលមូលទ្រទ្ទានអកុសលមូល អកុសល់មូលទ្រទ្ទានកុសលមូល ១ សឡាយតនៈ ១ ឆវិញ្ញាណកាយ ១ អរិយរូបអាស្រ័យមហាភូតរូប ១ អនុស័យនោះឯង គឺបរិយុដ្ឋាននោះ ១ បរិយុដ្ឋានប្រាសចាកចិត្ត ១ រូបរាគៈជាដើមដេកតាម កាមធាតុ ១ ទិដ្ឋិជាអព្យាក្រឹត ១ ទិដ្ឋិជាអបរិយាបន្ន ១ ។