អដ្ឋកថាអបរិយាបន្ថកថា

ក្បាលទី 72 · ទំព័រ 379

ឥឡូវនេះ នឹងពណ៌នាអំពីអបរិយាបន្ន គឺលោកុត្តរដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ បុព្វសេលិយៈទាំងឡាយថា ព្រោះបុថុជ្ជនដែលបានឈាន គប្បីពោលបានថា ជាអ្នកមានរាគៈទៅប្រាសហើយក្នុងកាមទាំងឡាយ តែមិនគប្បីពោលថា ជា អ្នកមានទិដ្ឋិទៅប្រាសហើយ ព្រោះហេតុនោះ ទើបទិដ្ឋិជាអបរិយាបន្ន ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជា ពាក្យរបស់បរវាទី ។ ពាក្យដ៏សេសក្នុងទីនេះ គប្បីជ្រាបតាមព្រះបាលីនោះ ឯង ដូច្នេះ ។