បន្ថរសមវគ្គ អភិធម្មបិដក បច្ចយតាកថា

ក្បាលទី 72 · ទំព័រ 380

ភាវៈនៃធម៌ជាបច្ច័យ កំណត់ហើយឬ ។ អើ ។ ក្រែង វីមំសាជាហេតុ គឺអធិបតីនោះឯងឬ ។ អើ ។ ប្រសិនបើ វីមំសាជាហេតុ គឺ អធិបតីនោះ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បច្ច័យ ដោយហេតុប្បច្ច័យ បច្ច័យដោយអធិបតិប្បច្ច័យ ។ ក្រែងឆន្ទាធិបតិ ជាអធិបតីនៃសហជាតធម៌ទាំងឡាយឬ ។ អើ ។ ប្រសិនបើ ឆន្ទាធិបតិ ជាអធិបតីនៃសហជាតធម៌ទាំងឡាយ ម្នាល អ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បច្ច័យដោយអធិបតិប្បច្ច័យ បច្ច័យដោយសហជាតប្បច្ច័យ ។ ក្រែងវីរិយាធិបតិ ជាអធិបតីនៃសហជាតធម៌ទាំងឡាយឬ ។ អើ ។ ប្រសិនបើ វីរិយាធិបតិ ជាអធិបតីនៃសហជាតធម៌ទាំងឡាយ ម្នាល អ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បច្ច័យដោយអធិបតិប្បច្ច័យ បច្ច័យដោយសហជាតប្បច្ច័យ ។ ក្រែងវីរិយាធិបតិ ជាអធិបតីនៃសហជាតធម៌ ទាំងឡាយ គឺឥន្ទ្រិយនោះឬ ។ អើ ។ ប្រសិនបើ វីរិយាធិបតិ ជាអធិបតី នៃសហជាតធម៌ទាំងឡាយ គឺឥន្ទ្រិយនោះ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុ នោះ អ្នកគួរពោលថា បច្ច័យដោយអធិបតិប្បច្ច័យ បច្ច័យដោយ ឥន្ទ្រិយប្បច្ច័យ ។ ក្រែងវីរិយាធិបតិ ជាអធិបតីនៃសហជាតធម៌ទាំងឡាយ គឺ អង្គនៃមគ្គនោះឬ ។ អើ ។ ប្រសិនបើ វីរិយាធិបតិ ជាអធិបតីនៃសហជាតធម៌ ទាំងឡាយ គឺអង្គនៃមគ្គនោះ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរ ពោលថា បច្ច័យដោយអធិបតិប្បច្ច័យ បច្ច័យដោយមគ្គប្បច្ច័យ ។ ក្រែងចិត្តាធិបតិ ជាអធិបតីនៃសហជាតធម៌ទាំងឡាយឬ ។ អើ ។ ប្រសិនបើ ចិត្តាធិបតិ ជាអធិបតីនៃសហជាតធម៌ទាំងឡាយ ម្នាល អ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បច្ច័យដោយអធិបតិប្បច្ច័យ បច្ច័យដោយសហជាតប្បច្ច័យ ។