អដ្ឋកថាបច្ចយតាកថា
ក្បាលទី 72 · ទំព័រ 384
ឥឡូវនេះ នឹងពណ៌នាអំពីភាពជាបច្ច័យដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ មហាសង្ឃិកៈទាំងឡាយថា ធម៌ដែលជាបច្ច័យ ដោយហេតុប្បច្ច័យ រមែង ជាបច្ច័យដោយហេតុប្បច្ច័យ ដល់ធម៌ទាំងឡាយណា ព្រោះមិនជាបច្ច័យ ដោយអារម្មណប្បច្ច័យ អនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ ដល់ធម៌ទាំងនោះ ឯង ឬធម៌ដែលជាបច្ច័យ ដោយអារម្មណប្បច្ច័យ ដល់ធម៌ទាំងឡាយណា ហើយ ព្រោះមិនជាបច្ច័យដោយអនន្តរប្បច្ច័យ និងសមនន្តរប្បច្ច័យដល់ធម៌ ទាំងនោះនោះឯង ព្រោះហេតុនោះ ភាពជាបច្ច័យ លោកកំណត់ហើយដូច្នេះ ។ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជា ពាក្យរបស់បរវាទី ។ ពាក្យដ៏សេសក្នុងទីនេះ គប្បីជ្រាបតាមព្រះបាលី នោះឯង ដោយប្រការដូច្នេះ ។