អភិធម្មបិដក អទ្ធាកថា

ក្បាលទី 72 · ទំព័រ 389

កាលសម្រេចហើយឬ ។ អើ ។ រូប ( សម្រេចហើយ ) ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ វេទនា ។ បេ ។ សញ្ញា ។ បេ ។ សង្ខារ ទាំងឡាយ ។ បេ ។ វិញ្ញាណ ( សម្រេចហើយ ) ឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ អតីតកាលសម្រេចហើយឬ ។ អើ ។ រូប ( សម្រេច អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ វេទនា ។ បេ ។ សញ្ញា ។ បេ ។ សង្ខារទាំងឡាយ ។ បេ ។ វិញ្ញាណ ( សម្រេចហើយ ) ឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ កាលជាអនាគតសម្រេចហើយឬ ។ អើ ។ រូប ( សម្រេចហើយ ) ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ វេទនា ។ បេ ។ សញ្ញា ។ បេ ។ សង្ខារទាំងឡាយ ។ បេ ។ វិញ្ញាណសម្រេចហើយឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ កាលជាបច្ចុប្បន្នសម្រេចហើយឬ ។ អើ ។ រូប ( សម្រេចហើយ ) ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ វេទនា ។ បេ ។ សញ្ញា ។ បេ ។ សង្ខារទាំងឡាយ ។ បេ ។ វិញ្ញាណ ( សម្រេចហើយ ) ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ រូប វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណដែលកន្លងទៅហើយ ជាកាលកន្លងទៅហើយឬ ។ អើ ។ ចុះ កាលជាអតីត មាន ៥ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ រូប វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណដែលមិនទាន់មានមក ជាកាលអនាគត ចុះកាលជាអនាគត មាន ៥ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះ ទេ ។ បេ ។ រូប វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណដែលកើតចំពោះ មុខ ជាកាលបច្ចុប្បន្នឬ ។ អើ ។ ចុះកាលជាបច្ចុប្បន្ន មាន ៥ ឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ ខន្ធ ៥ ដែលកន្លងហើយ ជាកាលកន្លងទៅ ហើយ ខន្ធ ៥ ដែលមិនទាន់មកដល់ ជាកាលអនាគត ខន្ធ ៥ ដែលកើត ចំពោះមុខ ជាកាលបច្ចុប្បន្នឬ ។