អដ្ឋកថាអទ្ធាកថា

ក្បាលទី 72 · ទំព័រ 392

ឥឡូវនេះ នឹងពណ៌នាអំពីរយៈកាលដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិថា ឈ្មោះថា អទ្ធា ពោលគឺ វេលា ដែលជាសភាវៈសម្រេចហើយមាន ព្រោះអាស្រ័យព្រះសូត្រថា ម្នាលភិក្ខុទាំងឡាយ កថាវត្ថុ មាន ៣ យ៉ាងនេះឯង ដូច្នេះ ពាក្យសួររបស់ សកវាទីថា អទ្ធា បរិនិប្ផន្នោ ដើម្បីសម្តែងនូវការចែកដល់ជនទាំងនោះថា ឈ្មោះថា អទ្ធាណាមួយ ដែលជាសភាវៈសម្រេចហើយមិនមាន វៀរត្រឹមតែ កាលប្បញ្ញត្តិ តែខន្ធទាំងឡាយ មានរូបជាដើម ជារបស់សម្រេចហើយ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ លំដាប់នោះ ទើបសកវាទីពោល ពាក្យថា រូបំ ជាដើម ដើម្បីសួរបរវាទីនោះថា បើកាលនោះ ជារបស់ សម្រេចហើយសោត កាលនោះ ក៏គប្បីដូចគ្នានឹងខន្ធណាមួយ ក្នុងរូបក្ខន្ធ ជាដើម ។ បរវាទីឆ្លើយបដិសេធ ។ ពាក្យដ៏សេសគប្បីជ្រាបតាមព្រះបាលី នោះឯង ។