អភិធម្មបិដក ខណលយមុហុត្តកថា
កាលមួយខណៈ សម្រេចហើយ កាលមួយស្របក់សម្រេច ហើយ កាលមួយរំពេច សម្រេចហើយឬ ។ អើ ។ រូប ( សម្រេចហើយ ) ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ វេទនា ។ បេ ។ សញ្ញា ។ បេ ។ សង្ខារទាំងឡាយ ។ បេ ។ វិញ្ញាណ ( សម្រេចហើយ ) ឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលមិនគួរនិយាយថា កាលមួយរំពេច សម្រេចហើយទេ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កថាវត្ថុនេះ មាន ៣ យ៉ាង ។ កថាវត្ថុ ៣ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលប្រារព្ធនូវកាលកន្លងហើយ ហើយគប្បីសង្ស័យថា ហេតុ យ៉ាងនេះ មានហើយក្នុងកាលកន្លងទៅហើយផង ម្នាលភិក្ខុទាំងឡាយ បុគ្គល ប្រារព្ធនូវកាលដែលមិនទាន់មកដល់ ហើយគប្បីសង្ស័យថា ហេតុយ៉ាងនេះ នឹងមានក្នុងកាលជាអនាគតផង ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រារព្ធនូវកាល ដែលកំពុងកើតមានចំពោះមុខ ឥឡូវនេះ ហើយគប្បីសង្ស័យថា ហេតុយ៉ាង នេះ កំពុងមានក្នុងបច្ចុប្បន្ន ឥឡូវនេះផង ម្នាលភិក្ខុទាំងឡាយ កថាវត្ថុ មាន ៣ យ៉ាងនេះឯង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ ។ អើ ។ ព្រោះហេតុនោះ កាលមួយរំពេច សម្រេចហើយ ។