អភិធម្មបិដក អាសវកថា
ក្បាលទី 72 · ទំព័រ 395
អាសវៈ ៤ យ៉ាង ជាអនាសវៈ ( ធម៌មិនមានអាសវៈ ) ឬ ។ អើ ។ មគ្គ ផល និព្វាន សោតាបត្តិមគ្គ សោតាបត្តិផល ។ បេ ។ ពោជ្ឈង្គ ( ជាអនាសវៈ ) ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលមិន គួរពោលថា អាសវៈ ៤ យ៉ាង ជាអនាសវៈទេឬ ។ អើ ។ អាសវៈទាំងនោះ ជាធម៌ប្រកបដោយអាសវៈ ដោយអាសវៈទាំងឡាយណា ( អាសវៈទាំងឡាយ នោះ ) ដទៃទៀត ជាអនាសវៈ មានដែរឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ ព្រោះហេតុនោះ អាសវៈ ៤ ជាអនាសវៈដែរ ។