អភិធម្មបិដក ជរាមរណកថា
ជរា និងមរណៈរបស់ពួកលោកុត្តរធម៌ ជាលោកុត្តរដែរឬ ។ អើ ។ មគ្គ ផល និព្វាន សោតាបត្តិមគ្គ សោតាបត្តិផល ។ បេ ។ ពោជ្ឈង្គ ( ជាលោកុត្តរ ) ដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ជរា និង មរណៈរបស់សោតាបត្តិមគ្គ ជាសោតាបត្តិមគ្គដែរឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ ជរា និងមរណៈរបស់សោតាបត្តិមគ្គ ជាសោតាបត្តិមគ្គ ដែរឬ ។ អើ ។ ជរា និងមរណៈរបស់សោតាបត្តិផល ជាសោតាបត្តិផល ដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ជរា និងមរណៈរបស់ សកទាគាមិមគ្គ ។ បេ ។ របស់សកទាគាមិផល ។ បេ ។ របស់អនាគាមិមគ្គ ។ បេ ។ របស់អនាគាមិផល ។ បេ ។ របស់អរហត្តមគ្គ ជាអរហត្តមគ្គឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ ជរា និងមរណៈរបស់អរហត្តមគ្គ ជាអរហត្តមគ្គឬ ។ អើ ។ ជរា និងមរណៈរបស់អរហត្តផល ជាអរហត្តផលដែរឬ ។ អ្នកមិន គួរពោលយ៉ាងនេះទេ ។ បេ ។ ជរា និងមរណៈរបស់សតិប្បដ្ឋាន សម្មប្បធាន ឥទ្ធិបាទ ឥន្ទ្រិយ ពល ។ បេ ។ របស់ពោជ្ឈង្គទាំងឡាយ ជាពោជ្ឈង្គដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលមិនគួរនិយាយថា ជរា និងមរណៈរបស់ពួកលោកុត្តរធម៌ ជាលោកុត្តរដែរឬ ។ អើ ។ ( ជរា និងមរណៈ ) ជាលោកិយឬ ។ អ្នកមិន គួរពោលយ៉ាងនេះទេ ។ បេ ។ ព្រោះហេតុនោះ ( ជរា និងមរណៈ ) ជា លោកុត្តរដែរ ។