អដ្ឋកថាជរាមរណកថា
ក្បាលទី 72 · ទំព័រ 399
ឥឡូវនេះ នឹងពណ៌នាអំពីជរា និងមរណៈដូចតទៅក្នុង រឿងនោះ ធម្មតាជរា និងមរណៈ មិនគួរពោលថា ជាលោកិយឬ លោកុត្តរ ព្រោះមិនមែនជាសភាវៈដែលសម្រេចហើយ ។ ពិតហើយ ក្នុង ទុកមាតិកាថា លោកិយា ធម្មា លោកុត្តរា ធម្មា ដូច្នេះ ជរា និងមរណៈ មិនចាត់ចូលក្នុងលោកិយបទ និងលោកុត្តរបទ ។ ក្នុងបញ្ញានោះ ជនទាំងឡាយ ណា មានលទ្ធិ ដូចលទ្ធិរបស់និកាយមហាសង្ឃិកៈទាំងឡាយថា ជរានិ ងមរណៈរបស់លោកុត្តរធម៌ជាលោកុត្តរ ព្រោះមិនកាន់យកលក្ខណៈ នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ ពាក្យដ៏សេស ក្នុងទីនេះ គប្បីជ្រាបតាមព្រះ បាលីនោះឯង ។