អភិធម្មបិដក សញ្ញាវេទយិតកថា

ក្បាលទី 72 · ទំព័រ 400

សញ្ញាវេទយិតនិរោធសមាបត្តិ ជាលោកុត្តរដែរឬ ។ អើ ។ មគ្គ ផល និព្វាន សោតាបត្តិមគ្គ សោតាបត្តិផល ។ បេ ។ ពោជ្ឈង្គ ( ជា លោកុត្តរ ) ដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលមិនគួរ ពោលថា សញ្ញាវេទយិតនិរោធសមាបត្តិ ជាលោកុត្តរទេឬ ។ អើ ។ ចុះ ជាលោកិយឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ព្រោះហេតុនោះ ជា លោកុត្តរដែរ ។