អដ្ឋកថាសញ្ញាវេទយិតកថា
ក្បាលទី 72 · ទំព័រ 401
ឥឡូវនេះ នឹងពណ៌នាអំពីសញ្ញាវេទយិតនិរោធសមាបត្តិ ដូចតទៅក្នុង រឿងនោះ មិនមានធម៌ណាមួយ ដែលឈ្មោះថា សញ្ញាវេទយិតនិរោធសមាបត្តិ មានតែការរម្លត់ខន្ធទាំង ៤ ដោយប្រការដូច្នេះ ទើបសញ្ញាវេទយិតនិរោធសមាបត្តិនោះ មិនមែនជាលោកិយ និងមិនមែនជាលោកុត្តរ ។ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយហេតុវាទនោះឯងថា ព្រោះ សញ្ញាវេទយិតនិរោធសមាបត្តិ មិនជាលោកិយ ព្រោះហេតុនោះ ទើបជា លោកុត្តរ ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យ ឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ ពាក្យដ៏សេស ដូចគ្នានឹងរឿងមុន នោះឯង ។