អភិធម្មបិដក ទុតិយសញ្ញាវេទយិតកថា

ក្បាលទី 72 · ទំព័រ 402

សញ្ញាវេទយិតនិរោធសមាបត្តិ ជាលោកិយឬ ។ អើ ។ រូប ( ជាលោកិយ ) ដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ វេទនា ។ បេ ។ សញ្ញា ។ បេ ។ សង្ខារទាំងឡាយ ។ បេ ។ វិញ្ញាណ ( ជាលោកិយ ) ដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ចុះជាកាមាវចរឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ ចុះជារូបាវចរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ចុះជាអរូបាវចរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលមិនគួរនិយាយថា សញ្ញាវេទយិតនិរោធសមាបត្តិ ជា លោកិយទេឬ ។ អើ ។ ចុះជាលោកុត្តរឬ ។ អ្នកមិនគួរពោលយ៉ាងនេះ ទេ ។ បេ ។ ព្រោះហេតុនោះ ជាលោកិយពិត ។