អដ្ឋកថាទុតិយសញ្ញាវេទយិតកថា
ក្បាលទី 72 · ទំព័រ 403
ឥឡូវនេះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់ និកាយហេតុវាទទាំងឡាយថា ព្រោះសញ្ញាវេទយិតនិរោធសមាបត្តិ មិនជា លោកុត្តរ ព្រោះហេតុនោះ ទើបជាលោកិយ ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ ពាក្យ ដ៏សេស ដូចគ្នានឹងរឿងមុននោះឯង ។