អភិធម្មបិដក តតិយសញ្ញាវេទយិតកថា

ក្បាលទី 72 · ទំព័រ 404

បុគ្គលចូលកាន់សញ្ញាវេទយិតនិរោធ គប្បីធ្វើមរណកាល ដែរឬ ។ អើ ។ ផស្សៈ មានមរណៈជាទីបំផុត វេទនា មានមរណៈជាទីបំផុត សញ្ញា មានមរណៈជាទីបំផុត ចេតនា មានមរណៈជាទីបំផុត ចិត្ត មានមរណៈជាទីបំផុត របស់បុគ្គលដែលចូលកាន់សញ្ញាវេទយិតនិរោធមាន ដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ផស្សៈ មានមរណៈជាទីបំផុត វេទនា មានមរណៈជាទីបំផុត សញ្ញា មានមរណៈជាទីបំផុត ចេតនា មាន មរណៈជាទីបំផុត ចិត្ត មានមរណៈជាទីបំផុត របស់បុគ្គលដែលចូលកាន់ សញ្ញាវេទយិតនិរោធ មិនមានទេឬ ។ អើ ។ ប្រសិនបើ ផស្សៈ មាន មរណៈជាទីបំផុត វេទនា មានមរណៈជាទីបំផុត សញ្ញា មានមរណៈជាទីបំផុត ចេតនា មានមរណៈជាទីបំផុត ចិត្ត មានមរណៈជាទីបំផុត របស់ បុគ្គលដែលចូលកាន់សញ្ញាវេទយិតនិរោធ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលចូលកាន់សញ្ញាវេទយិតនិរោធ គប្បីធ្វើនូវមរណកាលទេ ។ បុគ្គលចូលកាន់សញ្ញាវេទយិតនិរោធ គប្បីធ្វើមរណកាល ដែរឬ ។ អើ ។ ផស្សៈ វេទនា សញ្ញា ចេតនា ចិត្ត របស់បុគ្គលដែលចូលកាន់ សញ្ញាវេទយិតនិរោធ មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ផស្សៈ វេទនា សញ្ញា ចេតនា ចិត្ត របស់បុគ្គលដែលចូលកាន់សញ្ញាវេទ- យិតនិរោធ មិនមានទេឬ ។ អើ ។ ជាកាលកិរិយារបស់បុគ្គល ដែលមិន មានផស្សៈ កាលកិរិយារបស់បុគ្គល ដែលមិនមានវេទនា ។ បេ ។ កាលកិរិយារបស់បុគ្គល ដែលមិនមានចិត្តឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងជាកាលកិរិយារបស់បុគ្គលដែលមានផស្សៈ ។ បេ ។ កាលកិរិយារបស់ បុគ្គលដែលមានចិត្តឬ ។