អដ្ឋកថាតតិយសញ្ញាវេទយិតកថា
ឥឡូវនេះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់ និកាយរាជគិរិកៈទាំងឡាយថា បុគ្គលដែលចូលសញ្ញាវេទយិតនិរោធសមាបត្តិ គប្បីធ្វើកាលកិរិយាបាន ដោយកាន់យកគោលថា ការកំណត់ពិតប្រាកដនៃភាព ដែលសត្វទាំងឡាយ មានការស្លាប់ជាធម្មតា រមែងមិនមានថា បុគ្គលនោះ ស្លាប់ បុគ្គលនោះ មិនស្លាប់ ដូច្នេះ ពាក្យសួររបស់សកវាទីដើម្បីសម្តែង ដល់វេលាស្លាប់ និងមិនមែនវេលាស្លាប់ នៃការស្លាប់ជាធម្មតារបស់បុគ្គល ដែលចូលសមាបត្តិដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់ បរវាទី ។ លំដាប់នោះ ទើបសកវាទីពោលពាក្យថា អត្ថិ ជាដើម ដើម្បី ចោទសួរបរវាទីនោះ ដោយអាការថា ធម៌ទាំងឡាយ មានផស្សៈជាដើម ដែលកើតក្នុងសម័យមានការស្លាប់ជាទីបំផុត ឈ្មោះថា គប្បីមានដល់បុគ្គល ដែលធ្វើកាលកិរិយាបានឬ ។ បរវាទីត្រូវសួរថា អផស្សកស្ស កាលកិរិយា ជាដើម ក៏ ឆ្លើយបដិសេធ ដោយសំដៅយកសត្វដ៏សេស គឺក្រៅអំពីបុគ្គលចូល សមាបត្តិនោះ ។ បរវាទីត្រូវសួរថា វិសំ កមេយ្យ ជាដើម ក៏ឆ្លើយបដិសេធ ដោយសំដៅយកអានុភាពនៃសមាបត្តិ ។ តែឆ្លើយទទួលក្នុងគ្រាទី ២ ដោយសំដៅយកសរីរៈប្រក្រតី ។ កាលបើយ៉ាងនេះ ឈ្មោះថា អានុភាពនៃសមាបត្តិក៏មិនមាន ដោយហេតុ នោះឯង ទើបសកវាទីញាំញីបរវាទីនោះថា បុគ្គលមិនចូលកាន់និរោធទេឬ ។ ពាក្យសួរថា ន កាលំ ករេយ្យ ជាពាក្យរបស់បរវាទី ។ ក្នុងបញ្ញារបស់ បរវាទីថា អត្ថិ សោ និយាមោ ព្រោះ ឈ្មោះថា និយាមបែបនេះ មិនមាន ព្រោះហេតុនោះ ទើបសកវាទីឆ្លើយបដិសេធ ។