អភិធម្មបិដក អសញ្ញសត្ត្ខបិកាកថា
សញ្ញាវេទយិតនិរោធសមាបត្តិ ទាក់ទងដោយអសញ្ញសត្វ ដែរឬ ។ អើ ។ អលោភៈ ជាកុសលមូល អទោសៈ ជាកុសលមូល អមោហៈ ជាកុសលមូល សទ្ធា វីរិយៈ សតិ សមាធិ បញ្ញា របស់បុគ្គល ដែលចូលកាន់សញ្ញាវេទយិតនិរោធ មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះ ទេ ។ បេ ។ អលោភៈ ជាកុសលមូល អទោសៈ ជាកុសលមូល ។ បេ ។ បញ្ញារបស់បុគ្គលដែលចូលកាន់សញ្ញាវេទយិតនិរោធ មិនមានទេឬ ។ អើ ។ ប្រសិនបើ អលោភៈ ជាកុសលមូល អទោសៈ ជាកុសលមូល អមោហៈ ជាកុសលមូល សទ្ធា វីរិយៈ សតិ សមាធិ បញ្ញា របស់បុគ្គលដែលចូលកាន់ សញ្ញាវេទយិតនិរោធ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោល ថា សញ្ញាវេទយិតនិរោធសមាបត្តិ ទាក់ទងដោយអសញ្ញសត្វទេ ។ សញ្ញាវេទយិតនិរោធសមាបត្តិ ទាក់ទងដោយអសញ្ញសត្វ ដែរឬ ។ អើ ។ ផស្សៈ វេទនា សញ្ញា ចេតនា ចិត្តរបស់បុគ្គល ដែលចូលកាន់ សញ្ញាវេទយិតនិរោធ មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ផស្សៈ វេទនា សញ្ញា ចេតនា ចិត្ត របស់បុគ្គលដែលចូលកាន់សញ្ញាវេទយិតនិរោធ មិនមានទេឬ ។ អើ ។ ជាមគ្គភាវនារបស់បុគ្គលមិនមាន ផស្សៈ ។ បេ ។ មគ្គភាវនា របស់បុគ្គលមិនមានចិត្តឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ ក្រែងជាមគ្គភាវនា របស់បុគ្គលមានផស្សៈ ។ បេ ។ មគ្គ- ភាវនារបស់បុគ្គលមានចិត្តដែរឬ ។ អើ ។ ប្រសិនបើ ជាមគ្គភាវនា របស់ បុគ្គលមានផស្សៈ ។ បេ ។ មគ្គភាវនា របស់បុគ្គលមានចិត្តមែន ម្នាលអ្នកដ៏ ចម្រើន អ្នកមិនគួរពោលថា សញ្ញាវេទយិតនិរោធសមាបត្តិ ទាក់ទងដោយ អសញ្ញាសត្វទេ ។