អដ្ឋកថាអសញ្ញសត្ត្ខបិកាកថា
ឥឡូវនេះ នឹងពណ៌នាអំពីសមាបត្តិ ដែលឲ្យចូលដល់ភព អសញ្ញសត្វដូចតទៅក្នុង រឿងនោះ ភាវនាដែលប្រព្រឹត្តទៅដោយអំណាចនៃសញ្ញាវិរាគៈ ជា អសញ្ញសមាបត្តិក្តី និរោធសមាបត្តិក្តី ឈ្មោះថា សញ្ញាវេទយិតនិរោធសមាបត្តិ ទើបសញ្ញាវេទយិតនិរោធសមាបត្តិមាន ២ គឺលោកិយ ១ លោកុត្តរ ១ ដោយប្រការដូច្នេះ ។ បណ្តាសញ្ញាវេទយិតនិរោធសមាបត្តិទាំងនោះ សមាបត្តិដែលជាលោកិយ ជាហេតុឲ្យចូលដល់អសញ្ញសត្វ ជារបស់បុថុជ្ជន ដែលជាលោកុត្តរ ជារបស់ព្រះអរិយៈទាំងឡាយ តែសមាបត្តិដែលជាលោកុត្តរ នោះ មិនជាហេតុឲ្យចូលដល់អសញ្ញសត្វ ។ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយហេតុវាទទាំងឡាយថា សញ្ញាវេទយិតនិរោធសមាបត្តិ ជាហេតុឲ្យចូលដល់ភពនៃអសញ្ញសត្វ ដោយមិនប្លែកគ្នា ព្រោះមិនធ្វើការចែក នេះពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយ ទទួល ជាពាក្យរបស់បរវាទី ។ លំដាប់នោះ សកវាទីដើម្បីចោទសួរបរវាទីនោះ ដោយអំណាចនៃកុសលមូល គឺអលោភៈជាដើមថា មានដល់បុគ្គល ដែលចូលអសញ្ញសមាបត្តិ តែមិនមានដល់បុគ្គល ដែលចូលនិរោធសមាបត្តិ ទើបពោលពាក្យថា អត្ថិ ជាដើម ។ ក្នុងបញ្ញាថា ឥធាបិ អសញ្ញី ព្រះមានព្រះភាគ ទ្រង់ អនុញ្ញាតភាពជាអ្នកមិនមានសញ្ញាហើយ ព្រោះបុគ្គលចូលសមាបត្តិដោយ អំណាចនៃសញ្ញាវិរាគៈ ក្នុងធម្មវិន័យបាន ។ បទថា តត្រាបិ ក៏ត្រាស់ ដោយអសញ្ញសត្វនោះឯង ព្រោះហេតុនោះ បរវាទីកាន់យកប្តេជ្ញានេះហើយ ទើបឲ្យលទ្ធិតាំងទុក តែក៏តាំងទុកដោយភាពភ្លាំងភ្លាត់ ។