អភិធម្មបិដក កម្ម្ខបចយកថា

ក្បាលទី 72 · ទំព័រ 413

កម្មដទៃ ការសន្សំនូវកម្មដទៃឬ ។ អើ ។ ផស្សៈដទៃ ការសន្សំ នូវផស្សៈដទៃ វេទនាដទៃ ការសន្សំនូវវេទនាដទៃ សញ្ញាដទៃ ការសន្សំនូវ សញ្ញាដទៃ ចេតនាដទៃ ការសន្សំនូវចេតនាដទៃ ចិត្តដទៃ ការសន្សំនូវចិត្ត ដទៃ សទ្ធាដទៃ ការសន្សំនូវសទ្ធាដទៃ វីរិយៈដទៃ ការសន្សំនូវវីរិយៈដទៃ សតិដទៃ ការសន្សំនូវសតិដទៃ សមាធិដទៃ ការសន្សំនូវសមាធិដទៃ បញ្ញា ដទៃ ការសន្សំនូវបញ្ញាដទៃ រាគៈដទៃ ការសន្សំនូវរាគៈដទៃ ។ បេ ។ អនោត្តប្បៈ ដទៃ ការសន្សំនូវអនោត្តប្បៈដទៃឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ កម្មដទៃ ការសន្សំនូវកម្មដទៃឬ ។ អើ ។ ការសន្សំនូវកម្ម កើតជាមួយនឹងកម្មឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ការសន្សំនូវ កម្មកើតជាមួយនឹងកម្មឬ ។ អើ ។ ការសន្សំនូវកម្មជាកុសល កើតជាមួយនឹង កម្មជាកុសលឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ការសន្សំនូវកម្ម ជាកុសល កើតជាមួយនឹងកម្មជាកុសលឬ ។ អើ ។ ការសន្សំនូវកម្មប្រកបដោយ សុខវេទនា កើតជាមួយនឹងកម្មដែលប្រកបដោយសុខវេទនាដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ដោយទុក្ខវេទនា ។ បេ ។ ការសន្សំនូវកម្ម ប្រកបដោយអទុក្ខមសុខវេទនា កើតជាមួយនឹងកម្ម ដែលប្រកបដោយ អទុក្ខមសុខវេទនាដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ការសន្សំនូវ កម្មកើតជាមួយនឹងកម្មឬ ។ អើ ។ ការសន្សំនូវកម្មជាអកុសល កើតជាមួយ នឹងកម្ម ជាអកុសលឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ការសន្សំនូវ កម្មជាអកុសល កើតជាមួយនឹងកម្មជាអកុសលដែរឬ ។ អើ ។ ការសន្សំនូវ កម្មប្រកបដោយសុខវេទនា កើតជាមួយនឹងកម្មដែលប្រកបដោយសុខវេទនា ដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ដោយទុក្ខវេទនា ។ បេ ។ ការសន្សំ នូវកម្មប្រកបដោយអទុក្ខមសុខវេទនា កើតជា