អដ្ឋកថាកម្ម្ខបចយកថា
ឥឡូវនេះ នឹងពណ៌នាអំពីការសន្សំកម្មដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ អន្ធកៈ និងនិកាយសមិតិយៈទាំងឡាយថា ឈ្មោះថា ការសន្សំកម្មដទៃ ក្រៅអំពីកម្ម ទាំងជាចិត្តវិប្បយុត្ត ជាអព្យាកត ជាអនារម្មណៈ ។ ពាក្យ សួររបស់សកវាទីថា អញ្ញំ កម្មំ ជាដើម សំដៅដល់ជនទាំងនោះ ។ ពាក្យ ឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ លំដាប់នោះ សកវាទី ដើម្បីចោទសួរ បរវាទីនោះថា បើការសន្សំកម្មដទៃក្រៅអំពីកម្មសោត ការសន្សំផស្សៈជាដើម ក៏គប្បីដទៃអំពីផស្សៈជាដើម ដូច្នេះ ទើបពោលពាក្យថា អញ្ញោ ផស្សោ ជាដើម ។ បរវាទីឆ្លើយបដិសេធ ព្រោះការមិនមានក្នុងលទ្ធិ ។ ក្នុងបញ្ញាទាំងឡាយថា កម្មេន សហជាតោ បរវាទីឆ្លើយ បដិសេធ សំដៅយកការមិនប្រកបជាមួយចិត្ត តែឆ្លើយទទួល សំដៅយក ការប្រកបជាមួយចិត្ត ។ ក្នុងបញ្ញាថា កុសលោ បរវាទីឆ្លើយបដិសេធ សំដៅយកការមិនប្រកប តែឆ្លើយទទួល សំដៅយកការប្រកប ។ ក្នុងបញ្ញា ទាំងឡាយថា អកុសលោ ខាងមុខ ក៏ន័យនេះឯង ។ បរវាទីត្រូវសួរថា សារម្មណោ រមែងកាន់យកការមិនមាន អារម្មណ៍ដោយចំណែកមួយបុណ្ណោះ ព្រោះហេតុនោះ ទើបឆ្លើយបដិសេធ ។ បទថា ចិត្តំ ភិជ្ជមានំ សេចក្តីថា ចិត្តកំពុងរលត់ក្នុងកាល ណា កម្មក៏កំពុងរលត់ក្នុងកាលនោះ ។ ម្យ៉ាងទៀត ពាក្យថា ចិត្តនេះ លោក ប្រកបបឋមាវិភត្តិ ចុះក្នុងអត្ថនៃសត្តមីវិភត្តិ អធិប្បាយថា កាលចិត្តកំពុង រលត់ ។ ម្យ៉ាងទៀត ព្រះបាលីក៏យ៉ាងនេះ ។ ក្នុងសេចក្តីនេះ ការសន្សំនៃ កម្ម ដែលសម្បយុត្តជាមួយចិត្ត រមែងរលត់ ដែលវិប្បយុត្ត រមែងមិនរលត់ ព្រោះហេតុនោះ ទើបបរវាទីឆ្លើយទទួលផង ឆ្លើយបដិសេធផង ។