សោឡសមវគ្គ អភិធម្មបិដក និគ្គហកថា

ក្បាលទី 72 · ទំព័រ 421

បុគ្គលដទៃ សង្កត់សង្កិនចិត្តរបស់បុគ្គលដទៃបានដែរឬ ។ អើ ។ បុគ្គលដទៃ សង្កត់សង្កិនចិត្តរបស់បុគ្គលដទៃថា អ្នកកុំត្រេកអរ កុំខឹង កុំវង្វេង កុំសៅហ្មងឡើយបានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល ដទៃ សង្កត់សង្កិនចិត្តរបស់បុគ្គលដទៃបានដែរឬ ។ អើ ។ បុគ្គលដទៃ សង្កត់សង្កិន ថា ផស្សៈ របស់បុគ្គលដទៃ ដែលកើតឡើងហើយ កុំរលត់ទៅវិញ ឡើយបានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលដទៃ សង្កត់សង្កិន ថា វេទនា របស់បុគ្គលដទៃ ដែលកើតឡើងហើយ ។ បេ ។ សញ្ញា ដែលកើតឡើងហើយ ។ បេ ។ ចេតនា ដែលកើតឡើងហើយ ចិត្ត ដែលកើតឡើង ហើយ សទ្ធា ដែលកើតឡើង វីរិយៈ ដែលកើតឡើងហើយ សតិ ដែលកើតឡើងហើយ សមាធិ ដែលកើតឡើងហើយ ។ បេ ។ បញ្ញា ដែល កើតឡើងហើយ កុំរលត់ទៅវិញឡើយ បានដែរឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ បុគ្គលដទៃ សង្កត់សង្កិនចិត្តរបស់បុគ្គលដទៃ បានដែរឬ ។ អើ ។ បុគ្គលដទៃ លះបង់រាគៈ លះបង់ទោសៈ ។ បេ ។ លះបង់អនោត្តប្បៈ ដើម្បីប្រយោជន៍ដល់បុគ្គលដទៃបានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលដទៃ សង្កត់សង្កិនចិត្តរបស់បុគ្គលដទៃ បានដែរឬ ។ អើ ។ បុគ្គលដទៃ ចម្រើនមគ្គ ចម្រើនសតិប្បដ្ឋាន ។ បេ ។ ចម្រើនពោជ្ឈង្គ ដើម្បីប្រយោជន៍ដល់បុគ្គលដទៃបានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលដទៃ សង្កត់សង្កិនចិត្តរបស់បុគ្គលដទៃ បានដែរឬ ។ អើ ។ បុគ្គលដទៃ កំណត់ដឹងនូវទុក្ខ លះនូវសមុទយៈ ធ្វើឲ្យជាក់ច្បាស់នូវ និរោធ ចម្រើននូវមគ្គ ដើម្បីប្រយោជន៍ដល់បុគ្គលដទៃ បានដែរឬ ។ អ្នកមិន គួរពោលយ៉ាងនេះទេ ។ បេ ។