អភិធម្មបិដក បគ្គហកថា

ក្បាលទី 72 · ទំព័រ 424

បុគ្គលដទៃ ទំនុកបម្រុងចិត្តរបស់បុគ្គលដទៃ បានដែរឬ ។ អើ ។ បុគ្គលដទៃ ទំនុកបម្រុងចិត្តរបស់បុគ្គលដទៃថា អ្នកកុំត្រេកអរ កុំខឹង កុំវង្វេង កុំសៅហ្មងឡើយ បានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលដទៃ ទំនុកបម្រុងចិត្តរបស់បុគ្គលដទៃ បានដែរឬ ។ អើ ។ បុគ្គលដទៃ ញ៉ាំងអលោភៈជាកុសលមូលឲ្យកើត ញ៉ាំងអទោសៈជា កុសលមូលឲ្យកើត ញ៉ាំងអមោហៈជាកុសលមូលឲ្យកើត ញ៉ាំងសទ្ធាឲ្យកើត ញ៉ាំងវីរិយៈឲ្យកើត ញ៉ាំងសតិឲ្យកើត ញ៉ាំងសមាធិឲ្យកើត ញ៉ាំងបញ្ញាឲ្យ កើតដល់បុគ្គលដទៃ បានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលដទៃ ទំនុកបម្រុងចិត្តរបស់បុគ្គលដទៃ បានដែរឬ ។ អើ ។ បុគ្គលដទៃ ផ្គងចិត្តថា ផស្សៈ របស់បុគ្គលដទៃដែលកើតឡើងហើយ កុំរលត់ទៅវិញឡើយ បានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល ដទៃ ផ្គងចិត្តថា វេទនា ដែលកើតឡើងហើយ ។ បេ ។ បញ្ញា របស់បុគ្គល ដទៃ ដែលកើតឡើងហើយ កុំរលត់ទៅវិញឡើយ បានដែរឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលដទៃ ទំនុកបម្រុងចិត្តរបស់បុគ្គលដទៃ បានដែរឬ ។ អើ ។ បុគ្គលដទៃ លះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈ ។ បេ ។ លះបង់ អនោត្តប្បៈ ដើម្បីប្រយោជន៍ដល់បុគ្គលដទៃ បានដែរឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលដទៃ ទំនុកបម្រុងចិត្តរបស់បុគ្គលដទៃ បានដែរឬ ។ អើ ។ បុគ្គលដទៃ ចម្រើនមគ្គ ចម្រើនសតិប្បដ្ឋាន ។ បេ ។ ចម្រើនពោជ្ឈង្គ ដើម្បីប្រយោជន៍ដល់បុគ្គលដទៃបានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។