អដ្ឋកថានិគ្គហកថា ្ប ជាដើម ្ទ
ក្បាលទី 72 · ទំព័រ 426
និគ្គហកថា ( ជាដើម ) ឥឡូវនេះ នឹងពណ៌នាអំពីការសង្កត់សង្កិនចិត្តដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយមហាស ង្ឃិកៈទាំងឡាយថា បុគ្គលណា មានកម្លាំង មានការជំនាញ ក្នុងឈាន ក្នុងលោក បើបុគ្គលនោះ មិនអាចសង្កត់ចិត្តរបស់អ្នកដទៃបានសោត ការមាន កម្លាំង ឬការជំនាញក្នុងឈាន នឹងមានប្រយោជន៍អ្វីដល់ជនទាំងនោះ ។ ព្រោះភាពជាអ្នកមានកម្លាំង និងភាពជំនាញក្នុងឈាន ទើបបុគ្គលទាំងនោះ សង្កត់ចិត្តរបស់បុគ្គលដទៃបានពិតប្រាកដ ដូច្នេះ ពាក្យសួររបស់សកវាទីថា បរោបរស្ស ជាដើម សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យ របស់បរវាទី ។ បណ្តាបទទាំងនោះ បទថា និគ្គណ្ហាតិ បានដល់ ហាមចិត្ត មិនឲ្យធ្លាក់ទៅកាន់សង្កិលេស ។ ពាក្យដ៏សេសក្នុងទីនេះ គប្បីជ្រាបតាមព្រះ បាលីនោះឯង ។ ក្នុងកថាពោលអំពីបគ្គហៈ គឺការទំនុកបម្រុងចិត្ត ក៏មានន័យ នេះដូចគ្នា ។ អដ្ឋកថានិគ្គហកថា ( ជាដើម ) ចប់