អភិធម្មបិដក សុខានុប្បទានកថា
បុគ្គលដទៃ ប្រគល់សេចក្តីសុខឲ្យដល់បុគ្គលដទៃ បានដែរ បុគ្គលដទៃ ប្រគល់សេចក្តីទុក្ខឲ្យដល់អ្នកដទៃ បានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលដទៃ ប្រគល់សេចក្តីសុខឲ្យដល់ បុគ្គលដទៃ មិនបានទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលដទៃ ប្រគល់សេចក្តីសុខឲ្យដល់បុគ្គលដទៃ បានដែរឬ ។ អើ ។ បុគ្គលដទៃប្រគល់ សេចក្តីសុខរបស់ខ្លួន ប្រគល់សេចក្តីសុខរបស់ពួកជនដទៃ ប្រគល់សេចក្តី សុខរបស់បុគ្គលនោះដល់បុគ្គលដទៃ បានដែរឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ បុគ្គលដទៃ ប្រគល់សេចក្តីសុខរបស់ខ្លួនមិនបាន ប្រគល់ សេចក្តីសុខរបស់ពួកជនដទៃមិនបាន ប្រគល់សេចក្តីសុខរបស់បុគ្គលនោះ ឲ្យដល់បុគ្គលដទៃ មិនបានទេឬ ។ អើ ។ ប្រសិនបើ បុគ្គលដទៃ ប្រគល់ សេចក្តីសុខរបស់ខ្លួនមិនបាន ប្រគល់សេចក្តីសុខរបស់ពួកជនដទៃមិនបាន ប្រគល់សេចក្តីសុខរបស់បុគ្គលនោះ ឲ្យដល់បុគ្គលដទៃមិនបានទេ ម្នាលអ្នក ដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលដទៃ ប្រគល់សេចក្តីសុខឲ្យដល់បុគ្គល ដទៃបានទេ ។ បុគ្គលដទៃ ប្រគល់សេចក្តីសុខឲ្យដល់បុគ្គលដទៃ បានដែរ បុគ្គលដទៃ ជាអ្នកធ្វើនូវអំពើដល់បុគ្គលដទៃ សុខ ទុក្ខ ដែល បុគ្គលដទៃធ្វើ បុគ្គលដទៃធ្វើ បុគ្គលដទៃទទួលរង ( នូវសុខ ទុក្ខ ) បានដែរ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលមិនគួរនិយាយថា បុគ្គលដទៃ ប្រគល់សេចក្តីសុខឲ្យ ដល់បុគ្គលដទៃ បានទេឬ ។ អើ ។ ក្រែងព្រះឧទាយិត្ថេរមានអាយុ បាន ពោលដូច្នេះហើយថា ឱហ្ន៎ ព្រះមានព្រះភាគ ទ្រង់កម្ចាត់បង់នូវទុក្ខធម៌ទាំងឡាយ ជាច្រើនដល់ពួកយើង ឱហ្ន៎ ព្រះមានព្រះភាគ ទ្រង់បង្អោនចូលមក នូវ សុខធម៌ទាំងឡាយជាច្រើនដល់ពួកយើង ឱហ្ន៎ ព្រះមានព្រះភាគ ទ្រង់កម្ចាត់ បង់ន