អដ្ឋកថាសុខានុប្បទានកថា
ឥឡូវនេះ នឹងពណ៌នាអំពីការប្រគល់សេចក្តីសុខដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ ហេតុវាទថា បុគ្គលដទៃ ប្រគល់សេចក្តីសុខឲ្យដល់បុគ្គលដទៃបាន ព្រោះ អាស្រ័យព្រះសូត្រ ( ក្នុងមជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក ) ដែលព្រះឧទាយិ ត្ថេរពោលថា ឱហ្ន៎ ព្រះមានព្រះភាគ ទ្រង់បង្អោនចូលមកនូវសុខធម៌ ទាំងឡាយជាច្រើនដល់ពួកយើងជាដើម ពាក្យសួររបស់សកវាទី សំដៅដល់ ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ បរវាទី ត្រូវ សកវាទីសួរថា ទុក្ខំ អនុប្បទេតិ កាលមិនឃើញបទព្រះសូត្របែបនោះ ទើបឆ្លើយបដិសេធ ។ ក្នុងបញ្ញាថា អត្តនោ សុខំ សេចក្តីថា បរវាទីឆ្លើយ បដិសេធ ដោយគិតថា បុគ្គលណាម្នាក់ មិនអាចប្រគល់សេចក្តីសុខរបស់ ខ្លួន ឬរបស់អ្នកដទៃ ឲ្យដល់បុគ្គលណាម្នាក់បានឡើយ សេចក្តីសុខណា ក៏ ជារបស់បុគ្គលនោះឯង ឈ្មោះថា ការប្រគល់សេចក្តីសុខអ្វីក្នុងសេចក្តីសុខ នេះ ។ ចំណែកក្នុងបញ្ញាថា នេវត្តនោ ជាដើម បរវាទីឆ្លើយទទួលតាម លទ្ធិថា ឈ្មោះថា ការប្រគល់សេចក្តីសុខបែបនេះ មិនអាចមាន ។ បទថា នោ ច វត រេ សកវាទីពោលហើយ ព្រោះមិនមានសេចក្តីសុខបែបនោះ ។ ព្រះបាលីថា សុខធម្មានំ ឧបហត្តា ជាដើម រមែងសម្តែងនូវភាពដែលព្រះមាន ព្រះភាគ ទ្រង់ជាបច្ច័យ ដើម្បីឲ្យកើតសេចក្តីសុខដល់ជនដទៃ មិនមែន សម្តែងសេចក្តីសុខឲ្យ ដូចការឲ្យវត្ថុផ្សេងៗ មានអាហារជាដើមឡើយ ព្រោះ ហេតុនោះ ទើបព្រះសូត្រនេះ មិនមែនជាគោលអាង ដោយប្រការដូច្នេះ ។