អភិធម្មបិដក អធិគ្គយ្ញមនសិការកថា

ក្បាលទី 72 · ទំព័រ 431

បុគ្គលត្រាស់ដឹងហើយ ទើបធ្វើទុកក្នុងចិត្តឬ ។ អើ ។ បុគ្គល ដឹងច្បាស់នូវចិត្តនោះ ដោយចិត្តនោះដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលដឹងច្បាស់នូវចិត្តនោះ ដោយចិត្តនោះឬ ។ អើ ។ បុគ្គលដឹង ច្បាស់នូវចិត្តនោះ ដោយចិត្តនោះថា ចិត្ត ដូច្នេះឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ បុគ្គលដឹងច្បាស់នូវចិត្តនោះ ដោយចិត្តនោះថា ចិត្ត ដូច្នេះឬ ។ អើ ។ ចិត្តនោះ ជាអារម្មណ៍របស់ចិត្តនោះឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ចិត្តនោះ ជាអារម្មណ៍របស់ចិត្តនោះឬ ។ អើ ។ បុគ្គលពាល់ត្រូវនូវ ផស្សៈនោះ ដោយផស្សៈនោះ ដោយវេទនានោះ ។ បេ ។ ដោយសញ្ញានោះ ។ បេ ។ ដោយចេតនានោះ ។ បេ ។ ដោយចិត្តនោះ ។ បេ ។ ដោយវិតក្កនោះ ។ បេ ។ ដោយវិចារៈនោះ ។ បេ ។ ដោយបីតិនោះ ។ បេ ។ ដោយសតិនោះ ។ បេ ។ ដឹងច្បាស់នូវបញ្ញានោះ ដោយបញ្ញានោះឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលកាលធ្វើទុកក្នុងចិត្តនូវអតីត ថាជាអតីត តែងធ្វើទុកក្នុងចិត្ត នូវ អនាគត ថាជាអនាគតដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល កាលធ្វើទុកក្នុងចិត្ត នូវអតីត ថាជាអតីត តែងធ្វើទុកក្នុងចិត្ត នូវអនាគត ថា ជាអនាគតដែរឬ ។ អើ ។ ការប្រជុំចុះនៃផស្សៈទាំងពីរ ។ បេ ។ នៃចិត្តទាំង ពីរដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលកាលធ្វើទុកក្នុងចិត្ត នូវអតីត ថាជាអតីត តែងធ្វើទុកក្នុងចិត្ត នូវបច្ចុប្បន្ន ថាជាបច្ចុប្បន្នដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលកាលធ្វើទុកក្នុងចិត្ត នូវអតីត ថា ជាអតីត តែងធ្វើទុកក្នុងចិត្ត នូវបច្ចុប្បន្ន ថាជាបច្ចុប្បន្នដែរឬ ។ អើ ។ ការប្រជុំ ចុះនៃផស្សៈទាំងពីរ ។ បេ ។ នៃចិត្តទាំងពីរឬ ។ អ្នកមិនគួរពោលយ៉ាង