អភិធម្មបិដក រូបហេតូតិកថា
រូប ជាហេតុឬ ។ អើ ។ អលោភៈ ជាហេតុឬ ។ អ្នកមិន គួរពោលយ៉ាងនេះទេ ។ បេ ។ អទោសៈ ជាហេតុឬ ។ បេ ។ អមោហៈ ជា ហេតុ លោភៈ ជាហេតុ ទោសៈ ជាហេតុ មោហៈ ជាហេតុឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ រូប ជាហេតុឬ ។ អើ ។ រូប ប្រកបដោយ អារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកចំពោះរូបនោះ មានដែរឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ប។ ក្រែងរូបមិនមានអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកចំពោះរូបនោះ មិនមានទេឬ ។ អើ ។ ប្រសិនបើ រូប មិន មានអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកចំពោះរូបនោះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូប ជាហេតុទេ ។ អលោភៈ ជាហេតុ ប្រកបដោយអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកចំពោះអលោភៈនោះ មានដែរឬ ។ អើ ។ រូប ជាហេតុ ប្រកបដោយ អារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកចំពោះរូបនោះ មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អទោសៈ ជាហេតុ អមោហៈ ជាហេតុ លោភៈ ជាហេតុ ទោសៈ ជាហេតុ មោហៈ ជាហេតុ ប្រកបដោយអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកចំពោះមោហៈនោះ មានដែរឬ ។ អើ ។ រូប ជាហេតុ ប្រកបដោយអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកចំពោះរូប នោះ មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ រូប ជាហេតុ មិនមានអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្ត ទុកចំពោះរូបនោះ មិនមានទេឬ ។ អើ ។ អលោភៈ ជាហេតុ មិនមាន អារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកចំពោះអលោភៈនោះ មិនមានទេ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ រូប ជាហេតុ មិនមានអារម្មណ៍ ការរំពឹង ។