អដ្ឋកថារូបហេតូតិកថា

ក្បាលទី 72 · ទំព័រ 440

ឥឡូវនេះ នឹងពណ៌នាអំពីរូបជាហេតុដូចតទៅក្នុង រឿងនោះ បទថា ហេតុ បានដល់ ហេតុ ដែលជាឈ្មោះរបស់ ហេតុ មានកុសលមូលជាដើមខ្លះ ដែលជាឈ្មោះរបស់បច្ច័យណាមួយខ្លះ ។ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយឧត្តរាបថកៈទាំងឡាយថា រូប ជាហេតុ ដោយមិនប្លែកគ្នាឡើយ ព្រោះអាស្រ័យត្រឹមតែព្រះបាលីថា មហាភូតរូប ៤ ជាហេតុ ដូច្នេះ ព្រោះមិនញែកអត្ថយ៉ាងនេះ ពាក្យសួររបស់ សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ បទថា អលោភោ ហេតុ សេចក្តីថា សកវាទីរមែងសួរថា រូប ជាហេតុ ពោល គឺអលោភៈ តាមលទ្ធិរបស់អ្នកឬ បរវាទីឆ្លេយបដិសេធ ។ ក្នុងបញ្ញា ដ៏សេស ក៏ន័យនេះឯង ។ ក្នុងបទថា មហាភូតា ឧបទាយរូបនំ ឧបទាយហេតុ នេះ ពោលដល់ភាពជាហេតុ ព្រោះអត្ថថា ជាបច្ច័យ មិនបានពោលភាពជា ហេតុ ព្រោះអត្ថថា ជាមូលឡើយ ព្រោះហេតុនោះ ទើបពាក្យនេះ មិនមែន ជាគោលអាង ដូច្នេះ ។