អភិធម្មបិដក រូបសហេតុកន្តិកថា
រូប ប្រកបដោយហេតុឬ ។ អើ ។ រូប ( ប្រកប ) ដោយ ហេតុ គឺអលោភៈឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ដោយហេតុ គឺ អទោសៈ ។ បេ ។ ដោយហេតុ គឺអមោហៈ ។ បេ ។ ដោយហេតុ គឺលោភៈ ។ បេ ។ ដោយហេតុ គឺទោសៈ ។ បេ ។ ដោយហេតុ គឺមោហៈឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ រូប ប្រកបដោយហេតុឬ ។ អើ ។ រូប ប្រកបដោយអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកចំពោះរូបនោះ មានដែរឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ ក្រែងរូបមិនមានអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្ត ទុកចំពោះរូបនោះ មិនមានទេឬ ។ អើ ។ ប្រសិនបើ រូប មិនមានអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកចំពោះរូបនោះ មិនមានទេ ម្នាលអ្នកដ៏ ចម្រើន អ្នកមិនគួរពោលថា រូប ប្រកបដោយហេតុទេ ។ អលោភៈ ប្រកបដោយហេតុ ប្រកបដោយអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកចំពោះអលោភៈនោះ មានដែរឬ ។ អើ ។ រូប ប្រកបដោយហេតុ ប្រកបដោយអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុក ចំពោះរូបនោះ មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អទោសៈ ប្រកបដោយហេតុ ។ បេ ។ អមោហៈ សទ្ធា វីរិយៈ សតិ សមាធិ បញ្ញា លោភៈ ទោសៈ មោហៈ មានះ ទិដ្ឋិ វិចិកិច្ឆា ថីនៈ ឧទ្ធច្ចៈ អហិរិកៈ អនោត្តប្បៈ ប្រកបដោយហេតុ ប្រកបដោយអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំង ចិត្តទុកចំពោះអនោត្តប្បៈនោះ មានដែរឬ ។ អើ ។ រូប ប្រកបដោយហេតុ ប្រកបដោយអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកចំពោះរូបនោះ មាន ដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។