អភិធម្មបិដក រូបកុសលាកុសលន្តិកថា
រូប ជាកុសលឬ ។ អើ ។ រូប ប្រកបដោយអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកចំពោះរូបនោះ មានដែរឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ ក្រែងរូបមិនមានអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្ត ទុកចំពោះរូបនោះ មិនមានទេឬ ។ អើ ។ ប្រសិនបើ រូប មិនមានអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកចំពោះរូបនោះ មិនមានទេ ម្នាលអ្នកដ៏ ចម្រើន អ្នកមិនគួរពោលថា រូប ជាកុសលទេ ។ អលោភៈ ជាកុសល ប្រកបដោយអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកចំពោះអលោភៈនោះ មានដែរឬ ។ អើ ។ រូប ជាកុសល ប្រកបដោយអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកចំពោះរូបនោះ មាន ដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អទោសៈ ជាកុសល ។ បេ ។ អមោហៈ ជាកុសល ។ បេ ។ សទ្ធា វីរិយៈ សតិ សមាធិ ។ បេ ។ បញ្ញា ជា កុសល ប្រកបដោយអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកចំពោះបញ្ញា នោះ មានដែរឬ ។ អើ ។ រូប ជាកុសល ប្រកបដោយអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកចំពោះរូបនោះ មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ រូប ជាកុសល មិនមានអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្ត ទុកចំពោះរូបនោះ មិនមានទេឬ ។ អើ ។ អលោភៈ ជាកុសល មិនមាន អារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកចំពោះអលោភៈនោះ មិនមានទេ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ រូប ជាកុសល មិនមានអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកចំពោះរូបនោះ មិនមានទេឬ ។ អើ ។ អទោសៈ ជាកុសល ។ បេ ។ បញ្ញា ជាកុសល មិនមានអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំង ចិត្តទុកចំពោះបញ្ញានោះ មិនមានទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ បេ ។