អដ្ឋកថារូបកុសលាកុសលន្តិកថា
ក្បាលទី 72 · ទំព័រ 447
ឥឡូវនេះ នឹងពណ៌នាអំពីរូបជាកុសល និងអកុសលតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិនៃនិកាយមហិសាសកៈ និងនិកាយសមិតិយៈទាំងឡាយថា កាយវិញ្ញត្តិរូប និងវចីវិញ្ញត្តិរូប ពោលគឺ កាយកម្ម និងវចីកម្ម ជាកុសលខ្លះ ជាអកុសលខ្លះ ព្រោះអាស្រ័យព្រះ បាលីថា កាយកម្ម វចីកម្ម ជាកុសលក៏មាន ជាអកុសលក៏មាន ដូច្នេះ ពាក្យសួររបស់សកវាទីថា រូបំ កុសលំ ជាដើម សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ លំដាប់នោះ សកវាទីដើម្បីចោទ សួរបរវាទីនោះថា បើតាមលទ្ធិរបស់អ្នក រូប ជាកុសលសោត រូបនោះ ក៏ គប្បីជាសភាវៈផ្សេងៗ បែបនេះ ទើបពោលពាក្យថា សារម្មណំ ជាដើម ក្នុងបញ្ញាពោលដោយអកុសលខាងមុខ ក៏មានន័យនេះដូចគ្នា ។ ពាក្យ ដ៏សេសក្នុងទីនេះ មានអត្ថងាយយល់ហើយ ។