អភិធម្មបិដក រូបវិបាកោតិកថា

ក្បាលទី 72 · ទំព័រ 448

រូប ជាវិបាកឬ ។ អើ ។ រូប គួរដល់ការរងសុខ គួរដល់ការ រងទុក្ខ គួរដល់ការរងអទុក្ខមសុខ ប្រកបដោយសុខវេទនា ប្រកបដោយ ទុក្ខវេទនា ប្រកបដោយអទុក្ខមសុខវេទនា ប្រកបដោយផស្សៈ ។ បេ ។ ប្រកបដោយ ចិត្ត ប្រកបដោយអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកចំពោះរូប នោះ មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងរូបមិនគួរដល់ ការរងសុខ មិនគួរដល់ការរងទុក្ខ ។ បេ ។ មិនមានអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកចំពោះរូបនោះ មិនមានទេឬ ។ អើ ។ ប្រសិនបើ រូប មិនគួរ ដល់ការរងសុខ មិនគួរដល់ការរងទុក្ខ ។ បេ ។ មិនមានអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកចំពោះរូបនោះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិន គួរពោលថា រូប ជាវិបាកទេ ។ ផស្សៈ ជាវិបាក ផស្សៈ គួរដល់ការរងសុខ គួរដល់ការ រងទុក្ខ ។ បេ ។ ប្រកបដោយអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកចំពោះ ផស្សៈនោះ មានដែរឬ ។ អើ ។ រូប ជាវិបាក រូប គួរដល់ការរងសុខ គួរ ដល់ការរងទុក្ខ ។ បេ ។ ប្រកបដោយអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្ត ទុកចំពោះរូបនោះ មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ រូប ជាវិបាក រូប មិនគួរដល់ការរងសុខ មិនគួរដល់ការរង ទុក្ខ ។ បេ ។ មិនមានអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុកចំពោះរូបនោះ មិនមានទេឬ ។ អើ ។ ផស្សៈ ជាវិបាក ផស្សៈ មិនគួរដល់ការរងសុខ មិន គួរដល់ការរងទុក្ខ ។ បេ ។ មិនមានអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុក ចំពោះផស្សៈនោះ មិនមានទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។