អភិធម្មបិដក រូបរូបាវចរារូបាវចរន្តិកថា
រូប ជារូបាវចរ មានដែរឬ ។ អើ ។ រូប ស្វែងរកសមាបត្តិ ស្វែងរកកំណើត នៅជាសុខក្នុងបច្ចុប្បន្ន ប្រព្រឹត្តទៅជាមួយគ្នា កើតជាមួយគ្នា លាយច្រឡំគ្នា ប្រកបព្រម មានកំណើតជាមួយគ្នា រលត់ទៅជាមួយគ្នា មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ដោយចិត្តដែលស្វែងរកសមាបត្តិច ិត្តដែលស្វែងរកកំណើត ចិត្តដែលនៅជាសុខក្នុងបច្ចុប្បន្នឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ ក្រែងរូបមិនស្វែងរកសមាបត្តិ មិនស្វែងរកកំណើត មិននៅជាសុខក្នុងបច្ចុប្បន្ន ប្រព្រឹត្តទៅជាមួយគ្នា កើតជាមួយគ្នា លាយច្រឡំ គ្នា ប្រកបព្រម មានកំណើតជាមួយគ្នា រលត់ទៅជាមួយគ្នា មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ដោយចិត្តដែលមិនស្វែងរកសមាបត្តិ ចិត្តដែល មិនស្វែងរកកំណើត ចិត្តដែលមិននៅជាសុខក្នុងបច្ចុប្បន្នឬ ។ អើ ។ ប្រសិនបើ រូបមិនស្វែងរកសមាបត្តិ មិនស្វែងរកកំណើត មិននៅជាសុខក្នុងបច្ចុប្បន្ន មានអារម្មណ៍ជាមួយគ្នា ដោយចិត្តដែលមិនស្វែងរកសមាបត្តិ ។ បេ ។ ម្នាល អ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូប ជារូបាវចរ មានទេ ។ រូប ជាអរូបាវចរ មានដែរឬ ។ អើ ។ រូបដែលស្វែងរក សមាបត្តិ ស្វែងរកកំណើត នៅជាសុខក្នុងបច្ចុប្បន្ន ប្រព្រឹត្តទៅជាមួយគ្នា កើតជាមួយគ្នា លាយច្រឡំគ្នា ប្រកបព្រម មានកំណើតជាមួយគ្នា រលត់ទៅជា មួយគ្នា មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ដោយចិត្តដែលស្វែង រកសមាបត្តិ ចិត្តដែលស្វែងរកកំណើត ចិត្តដែលនៅជាសុខក្នុងបច្ចុប្បន្នឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងរូបមិនស្វែងរកសមាបត្តិ មិនស្វែងរក កំណើត មិននៅជាសុខក្នុងបច្ចុប្បន្ន ។ បេ ។ មានអារម្មណ៍ជាមួយគ្នា ដោយ ចិត្តដែលមិនស្វែងរកសមាបត្តិឬ ។ អើ ។ ប្រសិន