អភិធម្មបិដក រូបរាគរូបធាតុបរិយាបន្ថោតិអាទិកថា
រូបរាគរូបធាតុបរិយាបន្នោតិអាទិកថា រូបរាគៈ រាប់បញ្ចូលក្នុងរូបធាតុឬ ។ អើ ។ រូបរាគៈដែល ស្វែងរសមាបត្តិ ស្វែងរកកំណើត នៅជាសុខក្នុងបច្ចុប្បន្ន ប្រព្រឹត្តទៅជាមួយគ្នា កើតជាមួយគ្នា លាយច្រឡំគ្នា ប្រកបព្រម មានកំណើតជាមួយគ្នា រលត់ ទៅជាមួយគ្នា មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ដោយចិត្តដែល ស្វែងរកសមាបត្តិ ចិត្តដែលស្វែងរកកំណើត ចិត្តដែលនៅជាសុខក្នុងបច្ចុប្បន្ន ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងរូបរាគៈ មិនស្វែងរកសមាបត្តិ មិនស្វែងរកកំណើត មិននៅជាសុខក្នុងបច្ចុប្បន្ន មានវត្ថុជាមួយគ្នា មាន អារម្មណ៍ជាមួយគ្នា ដោយចិត្តដែលមិនស្វែងរកសមាបត្តិ ។ បេ ។ ទេឬ ។ អើ ។ ប្រសិនបើ រូបរាគៈ មិនស្វែងរកសមាបត្តិ មិនស្វែងរកកំណើត មិន នៅជាសុខក្នុងបច្ចុប្បន្ន មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ដោយចិត្ត ដែលមិនស្វែងរកសមាបត្តិ ។ បេ ។ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូបរាគៈ រាប់បញ្ចូលក្នុងរូបធាតុទេ ។ រូបរាគៈ រាប់បញ្ចូលក្នុងរូបធាតុឬ ។ អើ ។ សទ្ទរាគៈ រាប់បញ្ចូល ក្នុងសទ្ទធាតុដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ រូបរាគៈ រាប់បញ្ចូលក្នុងរូបធាតុដែរឬ ។ អើ ។ គន្ធរាគៈ ។ បេ ។ រសរាគៈ ។ បេ ។ ផោដ្ឋព្វរាគៈ រាប់បញ្ចូលក្នុងផោដ្ឋព្វធាតុដែរឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ បេ ។ បុគ្គលមិនគួរនិយាយថា សទ្ទរាគៈ រាប់បញ្ចូលក្នុងសទ្ទធាតុ បុគ្គលមិនគួរនិយាយថា រូបរាគៈ រាប់បញ្ចូលក្នុងរូបធាតុឬទេ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលមិនគួរនិយាយថា គន្ធរាគៈ ។ បេ ។ រសរាគៈ ។ បេ ។ ផោដ្ឋព្វរាគៈ រាប់បញ្ចូលក្នុងផោដ្ឋព្វធាតុទេឬ ។