អដ្ឋកថារូបរាគរូបធាតុបរិយាបន្ថោតិអាទិកថា
ក្បាលទី 72 · ទំព័រ 458
រូបរាគរូបធាតុបរិយាបន្នោតិអាទិកថា ឥឡូវនេះ នឹងពណ៌នាអំពីរូបរាគៈ រាប់បញ្ចូលក្នុងរូបធាតុ អរូបរាគៈ រាប់បញ្ចូលក្នុងអរូបធាតុដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយអន្ធកៈ ទាំងឡាយថា ព្រោះកាមរាគៈ រាប់បញ្ចូលក្នុងកាមធាតុ ហេតុនោះ រូបរាគៈ ទាំងឡាយ ក៏គប្បីរាប់បញ្ចូលក្នុងរូបធាតុ និងអរូបធាតុ ដូច្នេះ ពាក្យសួរ របស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់ បរវាទី ។ ពាក្យដ៏សេស គប្បីជ្រាបដោយន័យដែលពោលហើយនោះឯង ។ ម្យ៉ាងទៀត ក្នុងបញ្ញានេះ ការផ្សេងគ្នានៃបទ មានត្រឹមប៉ុណ្ណេះថា រូបរាគៈ រមែងដេកត្រាំក្នុងរូបធាតុ ឯអរូបរាគៈ រមែងដេកត្រាំក្នុងអរូបធាតុ ។ លទ្ធិ នោះ ជារបស់និកាយអន្ធកៈទាំងឡាយផង របស់និកាយសមិតិយៈទាំងឡាយ ផង តែបញ្ញានេះ ជារបស់និកាយអន្ធកៈទាំងឡាយបុណ្ណោះ អដ្ឋកថារ ។