សត្តរសមវគ្គ អភិធម្មបិដក អត្ថិអរហតោបុញ្ញ្ខបចយោតិកថា
ការសន្សំបុណ្យរបស់ព្រះអរហន្ត មានដែរឬ ។ អើ ។ ការសន្សំ បាបរបស់ព្រះអរហន្ត មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ការសន្សំបាបរបស់ព្រះអរហន្ត មិនមានទេឬ ។ អើ ។ ការសន្សំបុណ្យរបស់ ព្រះអរហន្ត មិនមានទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ការសន្សំបុណ្យរបស់ព្រះអរហន្ត មានដែរឬ ។ អើ ។ ព្រះអរហន្ត តាក់តែងបុញ្ញាភិសង្ខារ តាក់តែងអានេញ្ជាភិសង្ខារ ធ្វើកម្មដែលប្រព្រឹត្ត ទៅដើម្បីគតិ ធ្វើកម្មដែលប្រព្រឹត្តទៅដើម្បីភព ធ្វើកម្មដែលប្រព្រឹត្តទៅដើម្បី បច្ច័យដ៏ក្រៃលែង ធ្វើកម្មដែលប្រព្រឹត្តទៅដើម្បីភោគៈច្រើន ធ្វើកម្មដែល ប្រព្រឹត្តទៅដើម្បីមានបរិវារច្រើន ធ្វើកម្មដែលប្រព្រឹត្តទៅដើម្បីភាពដ៏ល្អលើស លែងក្នុងទេវលោក ធ្វើកម្មដែលប្រព្រឹត្តទៅដើម្បីភាពដ៏ល្អលើសលែង ក្នុង មនុស្សលោកដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ការសន្សំបុណ្យរបស់ព្រះអរហន្ត មានដែរឬ ។ អើ ។ ព្រះអរហន្ត សន្សំទុកដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ព្រះអរហន្ត មិនមានការសន្សំទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ព្រះអរហន្ត លះបង់ ។ បេ ។ ព្រះអរហន្តប្រកាន់ខ្ជាប់ ។ បេ ។ ព្រះអរហន្តកកាយចេញ ។ បេ ។ ព្រះអរហន្ត ប្រមូលយក ។ បេ ។ ព្រះអរហន្តកម្ចាត់ចេញ ។ បេ ។ ព្រះអរហន្ត ក្រសាវយកដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងព្រះអរហន្ត មិនសន្សំ មិនមែនជាមិនសន្សំ គឺលែងសន្សំហើយ ស្ថិតនៅឬ ។ អើ ។ ប្រសិនបើ ព្រះអរហន្តមិនសន្សំ មិនមែនជាមិនសន្សំ គឺលែងសន្សំហើយ ស្ថិតនៅ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការសន្សំបុណ្យរបស់ព្រះអរហន្ត មានទេ ។