អភិធម្មបិដក នត្ថិ អរហតោ អកាលមច្ច្ខតិកថា
សេចក្តីស្លាប់ក្នុងកាលមិនគួររបស់ព្រះអរហន្ត មិនមានទេ បុគ្គលអ្នកសម្លាប់ព្រះអរហន្ត មិនមានទេឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ បុគ្គលអ្នកសម្លាប់ព្រះអរហន្ត មានដែរឬ ។ អើ ។ សេចក្តី ស្លាប់ក្នុងកាលមិនគួររបស់ព្រះអរហន្ត មានដែរឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ សេចក្តីស្លាប់ក្នុងកាលមិនគួររបស់ព្រះអរហន្ត មិនមានទេឬ ។ អើ ។ បុគ្គលណា ផ្តាច់បង់ព្រះអរហន្តចាកជីវិត បុគ្គលនោះ កាលបើជីវិត នៅមាន តែងផ្តាច់បង់ជីវិតដ៏សេសសល់ចាកជីវិត កាលបើជីវិតមិនមាន តែង ផ្តាច់បង់ជីវិតដ៏សេសសល់ចាកជីវិតដែរឬ ។ ( បុគ្គលនោះ ) កាលបើជីវិត នៅមាន តែងផ្តាច់បង់ជីវិតដ៏សេសសល់ចាកជីវិត ។ ប្រសិនបើ ( បុគ្គល នោះ ) កាលបើជីវិតនៅមាន តែងផ្តាច់បង់ជីវិតដ៏សេសសល់ចាកជីវិតដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សេចក្តីស្លាប់ក្នុងកាលមិនគួររបស់ ព្រះអរហន្ត មិនមានទេ ។ ( បុគ្គលនោះ ) កាលបើជីវិតមិនមាន តែងផ្តាច់បង់ ជីវិតដ៏សេសសល់ចាកជីវិតដែរ ។ បុគ្គលអ្នកសម្លាប់ព្រះអរហន្ត មិនមាន ទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សេចក្តីស្លាប់ក្នុងកាលមិនគួររបស់ព្រះអរហន្ត មិនមានទេ ថ្នាំពិសមិនគប្បីចូលទៅ គ្រឿងស្រស្តាមិនគប្បីមុត ភ្លើងមិន គប្បីឆេះចំពោះកាយរបស់ព្រះអរហន្តទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងថ្នាំពិសគប្បីចូលទៅ គ្រឿងស្រស្តាគប្បីមុត ភ្លើងគប្បីឆេះចំពោះកាយ របស់ព្រះអរហន្តដែរឬ ។ អើ ។ ប្រសិនបើ ថ្នាំពិសគប្បីចូលទៅ គ្រឿង សស្រ្តាគប្បីមុត ភ្លើងគប្បីឆេះ ចំពោះកាយរបស់ព្រះអរហន្តដែរ ម្នាលអ្នក ដ៏ចម្រើន អ្នកមិនគួរពោលថា សេចក្តីស្លាប់ក្នុងកាលមិនគួររបស់ព្រះអរហន្ត មិនមានទេ ។