អដ្ឋកថានត្ថិ អរហតោ អកាលមច្ច្ខតិកថា
ឥឡូវនេះ នឹងពណ៌នាអំពីសេចក្តីស្លាប់ ក្នុងកាលមិនគួរ របស់ព្រះអរហន្តដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ រាជគិរិកៈ និងនិកាយសិទ្ធត្ថិកៈទាំងឡាយថា ឈ្មោះថា ព្រះអរហន្ត ត្រូវ សោយកម្មវិបាកទាំងពួងហើយ ទើបបរិនិព្វាន ព្រោះហេតុនោះ ទើបព្រះអរហន្ត មិនមានអកាលមរណៈ ព្រោះកាន់យកដោយមិនពិចារណាអត្ថនៃ ព្រះសូត្រថា ម្នាលភិក្ខុទាំងឡាយ តថាគតមិនបានពោលថា កម្មទាំងឡាយ ប្រកបដោយចេតនាដែលសត្វធ្វើហើយ សន្សំហើយ អស់ទៅ ព្រោះតែមិន បានទទួលផលដូច្នេះឡើយ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ លំដាប់នោះ សកវាទី ដើម្បីចោទសួរបរវាទីនោះថា បើព្រះអរហន្ត មិនមានអកាលមរណៈសោត ឈ្មោះថា អ្នកសម្លាប់ព្រះអរហន្ត ក៏មិនគប្បីមាន ដូច្នេះ ទើបពោលថា នត្ថិ អរហត្តឃាតកោ បរវាទីឆ្លើយបដិសេធតាមសភាវៈនៃអនន្តរិយកម្ម និង បុគ្គលបែបនោះឯង ។ ក្នុងបញ្ញាថា វិសំ ន កមេយ្យ បរវាទីឆ្លើយបដិសេធ តាម លទ្ធិថា កម្មដែលលោកធ្វើក្នុងកាលមុន មិនទាន់អស់ទៅដរាបណា ថ្នាំពិស ក៏មិនធ្វើអន្តរាយដរាបនោះ ដូច្នេះ ។ ពាក្យដ៏សេសក្នុងទីនេះ គប្បីជ្រាបតាម ព្រះបាលីនោះឯង ។ ព្រះសូត្រថា នាហំ ភិក្ខវេ ជាដើម បរវាទីពោលហើយ សំដៅដល់អត្ថនេះថា ព្រះមានព្រះភាគទ្រង់ត្រាស់ថា តថាគតមិនពោលថា កម្មដែលប្រព្រឹត្តទៅដោយសព្ចោតនា ដែលបុគ្គលធ្វើហើយ មិនទាន់បានទទួល មិនបានជួប មិនបានសោយផលហើយនឹងអស់ទៅ គឺមិនពោលថា កម្មទាំងនោះ ជារបស់អស់ទៅដោយវីថិទាំងអស់ ឯកម្មនោះ ដែលនឹងឲ្យផលក្នុង ទិដ្ឋធម៌ គប្បីឲ្យផលក្នុងទិដ្ឋធម៌ មិនមែនឲ្យផលក្នុងភពដទៃ កម្មដែលឲ្យ ផលក្នុងភពខាងមុខ រមែងឲ្យផលក្នុងភពដែលចូលដល់ឧបបត្តិ ប